អ្នកជិះម៉ូតូម្នាក់ដែលកំពុងឆ្ពោះទៅកន្លែងញ៉ាំអាហារថ្លៃត្រង់ ជាមួយមិត្តភក្តិរបស់គាត់ កាលពីពេលថ្មីៗនេះ បានរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសត្វគោមួយហ្វូង ហើយឥឡូវនេះ គាត់កំពុងសន្លាប់ធំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ កញ្ញា វេលាម៉ោង ២ រសៀល នៅ Merang, Terengganu ប្រទេសម៉ាឡេស៊ី ។
ជនរងគ្រោះឈ្មោះ Anuar Abd Rahim អាយុ ៤៩ ត្រូវបានគេរាយការណ៍ឲ្យដឹងថា គាត់កំពុងជិះម៉ូតូ Ducati Diavel ដោយជិះដង្ហែគ្នា ដែលមានមនុស្ស ២០ នាក់, នេះបើយោងតាម Today Online ។
ខណៈពួកគេកំពុងធ្វើដំណើរនៅលើដងផ្លូវ ទៅកាន់កន្លែងទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នា ចេញពី Batu Rakit, Kuala Terengganu ទៅកាន់ Penarik, Setiu ស្រាប់តែភ្លាមៗនោះ មានសត្វគោមួយហ្វូងចំនួន ៣០ ក្បាល បានបោកចូលម៉ូតូរបស់គាត់ បណ្តាលឲ្យដួលទៅនឹងថ្នល់ និងជាលទ្ធផល គាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។
ប្រពន្ធរបស់គាត់ឈ្មោះ Dewi Rosita Abdul Rahim អាយុ ៤៨ ឆ្នាំ ក៏ស្ថិតក្នុងក្រោមជិះម៉ូតូនោះផងដែរ ។ ប៉ុន្តែ នាងស្ថិតចម្ងាយប្រហែល ១០ ម៉ែត្រ នៅពីខាងមុខប្តីគាត់ ។ នៅពេលហ្វូងគោបានរត់ឆ្លងកាត់នាង នាងបានគ្រប់គ្រងបើកម៉ូតូ Ducati Monster របស់នាងមិនឲ្យដួលនោះទេ ។
នាងត្រូវបានដកសម្រង់សម្តីដោយនិយាយថា៖ «ប្តីរបស់ខ្ញុំ និងខ្ញុំ គឺជាអ្នកជិះម៉ូតូ២នាក់ក្រោយគេក្នុងក្រុម ហើយពួកគេដទៃទៀតបានឆ្លងផុតដោយសុវត្ថិភាពពីតំបន់នោះ ។ ពួកយើងកំពុងជិះម៉ូតូក្នុងល្បឿនសមល្មម ។ ប៉ុន្តែ ភ្លាមៗនោះ ស្រាប់តែសត្វគោមួយហ្វូងប្រហែល៣០ក្បាល ដែលដំបូងស្ថិតនៅផ្នែកខាងឆ្វេងដៃ បានចាប់ផ្តើមរត់ឆ្លងកាត់ពួកយើងតែម្តង ។ សត្វគោ១ក្បាល បានបោលទង្គិចជើងរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំនៅតែអាចគ្រប់គ្រងបើកម៉ូតូមិនឲ្យដួលនោះទេ» ។
នាងបន្តថា៖ «សំណាងអាក្រក់ ប្តីរបស់ខ្ញុំបែរជាត្រូវជួបគ្រោះថ្នាក់ បណ្តាលឲ្យធ្ងន់ធ្ងរបែបនេះ បន្ទាប់ពីបានបុកជាមួយគោ៣ក្បាល» ។
បន្ទាប់ពីជួបគ្រោះថ្នាក់ដ៏រន្ធត់នេះ ប្តីរបស់នាងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Sultanah Nur Zahirah នៅក្នុង Kuala Terengganu ភ្លាមៗផងដែរ ។ ទោះយ៉ាងណា គ្រូពេទ្យបានប្រាប់ Dewi ថា ប្តីរបស់នាងរងរបួសធ្ងន់ហូរឈាមចូលខួរក្បាល ៕ ឧត្តម (worldofbuzz)