ភ្នំពេញ ៖ ពិព័រណ៍ពាណិជ្ជកម្មផលិតផលសម្រស់សិង្ហបុរី – Expo & Business Networking Or Business Opportunities Singapore Skin Care ដ៏កម្រមាន ដែលកើតចេញពីការសម្រិតសម្រាំងរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត នៅជុំវិញពិភពលោក មកប្រមូលផ្ដុំគ្នានៅប្រទេសសិង្ហបុរី ប្រកបដោយបច្ចេកវិទ្យា ប្រើប្រាស់ហើយ លើកកម្ពស់សម្រស់បុរស-នារី ចាប់ផ្ដើមមាននៅកម្ពុជា ពីពេលនេះតទៅ, លោក-អ្នក ដែលជាប្រធានក្រុមហ៊ុន សហគ្រិន ពាណិជ្ជករ អាជីវករ វិនិយោគិន អាចទំនាក់ទំនងស្វែងរកដៃគូវិនិយោគ ដៃគូពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មផ្សេងៗ, រីឯភ្ញៀវកិត្តិយស ដែលបានចូលរួមនៅទីនេះផ្ទាល់ អាចសាកល្បងសួរនាំ ទំនាក់ទំនងផ្សេងៗ ហើយអ្វីដែលជាពិសេសនោះ ក្ដីស្រមៃនឹងក្លាយជាការពិត គឺលោក-អ្នក ទទួលបានកាម៉ាស្សាសម្អាតមុខ ដោយផលិតផលសម្រស់នៃប្រទេសសិង្ហបុរី ជាមួយអ្នកជំនាញប្រកបដោយវិជ្ជាជីវៈ។
ទាំងនេះ មាននៅក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មផលិតផលសម្រស់សិង្ហបុរី – Expo & Business Networking Or Business Opportunities Singapore Skin Care ដែលជាផលិតផលសម្រិតសម្រាំងនៃក្រុមអ្នកបច្ចេកទេសគ្រូពេទ្យជំនាញពីប្រទេសសិង្ហបុរី នឹងជួបជាមួយលោក-អ្នក នៅថ្ងៃទីនិ២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២ : ០០ – ៤ : ០០នាទីរសៀល សណ្ឋាគារ ហ៊ីម៉ាវ៉ារី មាត់ទន្លេ រាជធានីភ្នំពេញ រៀបចំដោយ ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” ដែលធ្វើប្រតិបត្តិការក្នុងគោលដៅធ្វើយ៉ាងណា ឱ្យលោក-អ្នកដែលជាប្រធានក្រុមហ៊ុន សហគ្រិនភាព ពាណិជ្ជករ អាជីវករ វិនិយោគិន និងលោក-អ្នក ដែលមានចំណាប់អារម្មណ៍លើកជំនួញ-អាជីវកម្មផ្សេងៗ ពាក់ព័ន្ធនឹងផលិតផលសម្រស់ បានជួបជុំគ្នា ពិភាក្សា រិះរកវិធីសាស្ត្រ មធ្យោបាយ ឆ្ពោះទៅរីកចម្រើនទាំងអស់គ្នា។
” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” នឹងជួយសម្របសម្រួល គាំទ្រដល់សមាជិកសមាគម ក្នុងកិច្ចសហប្រតិបត្តិការសម្ព័ន្ធភាព ក្នុងភាពជាដៃគូជាមួយអាជីវករ-ពាណិជ្ជករ ក្រៅប្រទេស សំដៅបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា និងជាពិសេសជាងនេះទៅទៀត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ពិធីពិព័រណ៍ពាណិជ្ជកម្ម ផលិតផលសម្រស់សិង្ហបុរី – Expo & Business Networking Or Business Opportunities Singapore Skin Care នាថ្ងៃនេះ គឺជាការបង្ហាញនូវផលិតផលសម្រស់ គុណភាពល្អឥតខ្ចោះ ដែលជារបកគំហើញថ្មីៗរបស់ប្រទេសសិង្ហបុរី (Singapore ) សម្រាប់ដៃគូពាណិជ្ជកម្ម មាន ប្រធានក្រុមហ៊ុន សហគ្រិន ពាណិជ្ជករ អាជីវករ និងវិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ចាប់យកឱកាសពាណិជ្ជកម្មរបស់ខ្លួនក្នុងវេលាពោរពេញទៅដោយសក្ដានុពល និងការផ្គូផ្គងដៃគូពាណិជ្ជកម្មនៅទីនេះ ដោយមាន ” សមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិ ” ជាអ្នកសម្របសម្រួល និងគាំទ្រ៕
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោក បូរិន សត្យា តាមរយៈ 📱តេលេក្រាម និង ☎️លេខទូរស័ព្ទ៖ 093 933 006 សូមអរគុណ !


