Monday, October 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាបដិសេធចំពោះពត៌មាន The Nations របស់ប្រទេសថៃដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិ

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ពីការចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group)ដឹកនាំរបស់គណៈប្រតិភូសភាកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៥
និងបដិសេធចំពោះពត៌មាន The Nations របស់ប្រទេសថៃដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជាថា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាមរបស់ថៃនៅឆាកអន្តរជាតិ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបថា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានបូកបី (ASEAN+3) ដែលដឹកនាំដោយប្រធានប្រតិភូសភា សិង្ហបុរី និងកិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) ដឹកនាំដោយ ប្រធានប្រតិភូសភាចិន ក្នុងមហាសន្និបាតលើកទី ១៥១ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ងី ច័ន្ទ្រផល ជាតំណាងគណៈប្រតិភូសភាកម្ពុជា បានបង្ហាញ ជំហរប្រកបដោយមិត្តភាពជាមួយគណៈប្រតិភូថៃ ជាពិសេសចំពោះប្រធានគណៈប្រតិភូសភាថៃ ឯកឧត្តម វ៉ាន់ មូហាម៉ាត់ ណ៍រមៈថា ប្រធានរដ្ឋសភាថៃ ដែលបានអញ្ជើញមកចាប់ដៃគួរសមជាមួយគណប្រតិភូសភាកម្ពុជា។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធចំពោះពត៌មាន The Nations របស់ប្រទេសថ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយចោទប្រកាន់កម្ពុជា បានយកគ្រប់វេទិកានានាប្រឆាំងកិត្តិនាម របស់ថៃនៅឆាកអន្តរជាតិ។ ផ្ទុយទៅវិញ សម្រាប់សេចក្តីព្រាងរបៀបវារៈបន្ទាន់ (Emergency Item)ស្តីពី “ការ ពង្រឹងយន្តការនៃស្ថាបន័នីតិបញ្ញត្តិទាក់ទងនិងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ុនពិត ក្នុងន័យលើកម្ពស់គោលការណ៍ មនុស្សធម៌” ដែលគណៈប្រតិភូថៃបានស្នើឱ្យដាក់ចូលមហាសន្និបាតនៃសហភាពអន្តរសភា (IPU) គណៈប្រតិភូសភា កម្ពុជាបានសម្តែងមតិគាំទ្រដោយបានធ្វើការកែសម្រួលដោយភាពស្ថាបនាលើខ្លឹមសារសេចក្ដីព្រាងរបៀបវារៈ
បន្ទាន់ ដើម្បីជួយធ្វើឱ្យខ្លឹមសារកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាពខ្ពស់ និងគុណតម្លៃជាសកល។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជំហររបស់កម្ពុជា ក្នុងឋានៈជារដ្ឋឯករាជ្យមាន អធិបតេយ្យភាព បូរណភាពដែនដីតាំងពីដើមរៀងមក ជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជានឹងបន្តនូវតួនាទី នៃការស្ថាបនា ដើម្បីរស់នៅក្នុងសកលលោក និងជាពិសេសសហគមន៍អាស៊ានមួយ ដែលមានសាមគ្គីភាព កិច្ចសហប្រតិបត្តការ និងការគោរពច្បាប់អន្តរជាតិ។ មិត្តភាពរវាងកម្ពុជានិងថៃ ត្រូវផ្អែកលើគុណតម្លៃនៃ ការយោគយល់គ្នា ការគោរពគ្នា និងសមភាព ដែលជាកត្តាចំបាច់ដើម្បីទ្រទ្រង់សន្តិភាព និងកិច្ចសហប្រតិបត្តិការ យូរអង្វែងក្នុងតំបន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×