Monday, October 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ៖​ អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ នឹងមិនវិនិយោគទៅឯកជននោះទេ​ ដោយត្រូវ៖
១/​ រក្សាផ្លូវចុះចតទុកប្រេីប្រាស់តាមជាក់ស្តែង ២/​ រៀបចំជាសួនច្បារសាធារណ: ៣/​ រៀបចំអគារដែលមានស្រាប់សម្រាប់បម្រេីដល់វិស័យពាណិជ្ជកម្ម​ ឬសារមន្ទីរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូចបានក្លែងបន្លំឈ្មោះ និងហត្ថលេខា សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារ រួចហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យគោលការណ៍ទៅដល់គ្រប់ក្រសួងស្ថាប័ន ត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុង សមត្ថភាពផលិត ផលិតផលជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យគោលការណ៍ទៅដល់គ្រប់ក្រសួងស្ថាប័ន ត្រូវពង្រឹងសមត្ថភាពផ្ទៃក្នុង សមត្ថភាពផលិត ផលិតផលជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិយើងគ្រប់វិស័យ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាគម្រោងវិនិយោគធ្វើឡើយដោយជនជាតិខ្មែរ ១០០ភាគរយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានជួយច្រើនក្នុងការបង្កើតការងារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងហោះហើរត្រង់ជាមួយបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ខណៈទៅថ្ងៃអនាគតកម្ពុជានឹងទទួលបានជើងហោះហើរត្រង់ពីបណ្ដាប្រទេសជាច្រើនទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិថ្មីនាពេលនេះ។
ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្លូវអាកាស គឺជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដ៏ចាំបាច់ ដើម្បីបំរើដល់វិស័យទេសចរណ៍ វិនិយោគ និងគោលដៅផ្សេងៗ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្លូវអាកាស គឺជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដ៏ចាំបាច់ ដើម្បីបំរើដល់វិស័យទេសចរណ៍ វិនិយោគ និងគោលដៅផ្សេងៗ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានដែលធំជាងគេនៅកម្ពុជានាពេលបច្ចុប្បន្ន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×