Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ថា​ឪពុកម្តាយ សូម្បី​ក្រុម​វេជ្ជបណ្ឌិត ក៏​ញាក់សាច់​នឹង​ទារក​លើក​មក​មាន​ភ្នែក​តែ​១ ចំ​កណ្តាល​…​ថ្ងាស​!

​​ក្រុម​វេជ្ជបណ្ឌិត​ពិតជា​ព្រឺព្រួច​ក្រោយពេល​ឃើញ​ទារក​កើត​មក​មាន​ភ្នែក​តែ​…១ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ឥណ្ឌូណេស៊ី ។​

​ទារក​ភ្នែក​១ នៅ​ឥណ្ឌូណេស៊ី ។​

​គឺជា​កូន​ទី ៥ របស់លោក Atana Ariyanto និង​ភរិយា Suriyanti ។ ទារក​នេះ​ចាប់កំណើត​នៅ​ថ្ងៃទី ១៣ ខែ​កញ្ញា នា​មន្ទីរពេទ្យ Sakut Umum Daerah ខេត្ត North Sumetra ឥណ្ឌូណេស៊ី ។​

​ទារិកា​នេះ​កើត​មក​មាន​ភ្នែក​តែ​១​គត់ ស្ថិត​នៅ​ចំ​កណ្តាល​ថ្ងាស ហើយ​គ្មាន​ច្រមុះ ។ បណ្តា​ផ្នែក​ផ្សេងៗ​ទៀត​គឺ​មាន​គ្រប់គ្រាន់​ធម្មតា ។​

​នាង Suriyanti ពុំ​ដែល​ទៅ​អេកូ​មើល​គភ៌​ម្តងណា​ឡើយ​នៅ​អំឡុង​ពេល​ពរ​ពោះ ។ ពិតណាស់​! នាង​នឹង​ស្វាមី​តក់ស្លុត​យ៉ាងខ្លាំង​ពេល​ឃើញ​កូន​របស់​ខ្លួន​កើត​មក​បែប​នេះ ។​

​ទោះបីជា​វេជ្ជបណ្ឌិត​បាន​អនុវត្ត​ការ​មើលថែ​ជាពិ​សេសក្តី តែ​ទារិកា​គួរឲ្យ​អាសូ​រនេះ​បាន​លាចាក​លោក​ក្រោយ​ឃើញ​ពន្លឺ​ថ្ងៃ​បាន ៨​ម៉ោង ប៉ុណ្ណោះ​។​

​វេជ្ជបណ្ឌិត Syarifuddin Nasution ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់ថា “​នាង​តូច​កើត​មក​ដោយ​មាន​ពិការភាព​ពី​កំណើត ។ យើងខ្ញុំ​បាន​ដាក់​ទុយោ​ផ្តល់​អុកស៊ីហ្សែន​តាម​មាត់ ព្រោះ​គ្មាន​ច្រមុះ​” ។​

​មូលហេតុ​បណ្តាលឲ្យ​មាន​ពិការភា​ព​បែបនេះ តាម​វិទ្យាសាស្ត្រ​គឺ​មកពី​វា​រង​ទទួល​សារធាតុ​បារត និង Virus Rubella តាំងពី​នៅក្នុង​គភ៌​ម្លេះ ។​

​គេ​ដឹងថា​ឪពុក​ម្តាយ​របស់​នារី​នេះ​ប្រកប​របរ​អាជីវកម្ម​រ៉ែ ៕ ចន្ទ្រា​

×