Monday, October 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពការពារកុមារ ៖ ករណីឃាតកម្មលើទារិការអាយុ៤ខែ នៅរាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជាម្តាយ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងអំពីករណីទារិការស្លាប់ដោយមានការសង្ស័យ។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អង្គភាពការពារកុមារ (CPU) បានចុះទៅកន្លែងកើតហេតុ ដើម្បីផ្តល់ជាជំនួយដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងដំណើរការស៊ើបអង្កេត និងការពិនិត្យកោសល្យវិច័យទៅលើសាកសព និងកន្លែងកើតហេតុ។

ជាលទ្ធផលនៃការពិនិត្យក្រុមការងារបានបានកំណត់មូលហេតុនៃការស្លាប់ រួមជាមួយស្ថានភាពសង្ស័យជុំវិញការស្លាប់របស់ទារិការនេះ។

ក្រុមការងារបានបំភ្លឺសាក្សីជាច្រើននាក់។ ចម្លើយបំភ្លឺ បូករួមជាមួយភស្តុតាងដែលមាននៅកន្លែងកើតហេតុ និងនៅលើសាកសព នាំអោយក្រុមការងារសម្រេចឃាត់ខ្លួនស្ត្រីម្នាក់អាយុ ៣៣ឆ្នាំ ដើម្បីធ្វើបន្តទៅតាមនីតិវិធី។ រក្សាសិទ្ធដោយ៖សុទ្ធលី

×