ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នឹងខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចផ្ទះសំណាក់អប្សរា ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា ( ក្លែងបន្លំជាសមត្ថកិច្ច ប្លន់យកម៉ូតូ ) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០២និង២០នាទី នៅចំណុច ផ្លូវចាក់សំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីធ្វេីការឃាត់ខ្លួនជនសង្ស័យរួចមក បានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាក YAMAHA FZ ពណ៏ស ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ 1-2227 និងកាំភ្លើងហ្គាស កែច្នៃ ម៉ាក Glock បាញ់គ្រាប់កាំកង់ (កាន់ធ្វើសកម្មភាព)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី


