Tuesday, October 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី÷ការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារក្របខ័ណ្ឌរាជការបេក្ខជនត្រូវពឹងលើសមត្ថភាពរបស់ខ្លួនកុំអាងខ្សែដើម្បីអន្តរាគមន៍

ខេត្តកំពង់ចាម:”ការជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រី បេក្ខជននៅទូទាំងប្រទេសដោយធ្វើឡើងស្មើភាពគ្នាមិនមានខ្សែ មានខ្នងដើម្បីអន្តរាគមន៍ដោយប្រឡងប្រឹងលើសមត្ថភាពខ្លួនឯង។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមហ៊ុន ម៉ានីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងនៅក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងផ្ដល់សេវាសាធារណៈជ័យលាភីអង្គភាពផ្ដល់សេវាគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥។ជាមួយនោះមានការអញ្ជើញចូលរួមពីមន្ទីរពេទ្យតាមបណ្ដារាជធានីខេត្ត៨ ដើម្បីយកបទពិសោធន៍ទៅអនុវត្តសំដៅឲ្យទទួលបានជោគជ័យ
សម្រាប់ខេត្តនិងរាជធានីក្នុងពេលអនាគត។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានលើកឡើងថា: សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រសួងមុខងារសាធារណៈដែលបានរៀបចំសិក្ខាសាលានេះឡើង ដើម្បីជួយផ្សព្វផ្សាយបានកាន់តែទូលំទូលាយនៅឧត្តមានុវត្តន៏
និងនវានុវត្តន៏នៃការគ្រប់គ្រងនិងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពសេវាសាធារណៈគំរូវិស័យសុខាភិបាលសម្រាប់មន្ទីរពេទ្យបង្អែកផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត ៣ ឆ្នាំ២០២៤និងជំរុញការលើកទឹកចិត្តឲ្យមានការខិតខំប្រឹងប្រែងក្នុងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅទទួលជ័យលាភីបន្តទៀត។

ឯកឧត្តមអភិបាលខេត្តបន្តឲ្យដឹងទៀតថាខេត្តកំពង់ចាមមានមន្ទីរពេទ្យបង្អែកចំនួន៩ ដែលកំពុងដំណើរការសំណុំសកម្មភាពបង្គ្រប់កម្រិត៣(CPA3)
ចំនួន១គឺមន្ទីរពេទ្យបង្អែកខេត្តសំណុំសកម្មភាពបង្គ្រប់កម្រិត២(CPA2)
ចំនួន៤ មន្ទីរពេទ្យនិងសំណុំសកម្មភាពបង្គ្រប់កម្រិតមួយចំនួន៤ មន្ទីរពេទ្យនិងមណ្ឌលសុខភាពចំនួន៩៦និងប៉ុស្តិ៍សុខភាពចំនួន៤ មន្ត្រីសុខាភិបាលសរុបចំនួន១៥១២ នាក់ ក្នុងនោះស្រី៨៧១ នាក់ វេជ្ជបណ្ឌិតឯកទេស១៧នាក់ ស្រី២នាក់ វេជ្ជបណ្ឌិត១៣៨នាក់ ស្រី ២៥នាក់ ហ្នឹងគិលានុបដ្ឋាក៥៨០នាក់ស្រី ២០៣នាក់។សូមបញ្ជាក់ថាមន្ទីរពេទ្យខេត្តកំពង់ចាម ធ្លាប់បានទទួលដណ្ដើមពានរង្វាន់លេខ១ ជាមន្ទីរពេទ្យផ្ដល់សេវាគំរូល្អ(CPA3)រហូតទៅដល់ពីរលើកផ្ទួនៗទូទាំងប្រទេសកម្ពុជា។

ចំណែកឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីមុខងារសាធារណៈមានប្រសាសន៍ឲ្យដឹងដែរថា ការកែទម្រង់រដ្ឋបាលសាធារណៈការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការរៀបចំវិមជ្ឈការនិងសហវិមជ្ឈការកំណែទម្រង់វិស័យច្បាប់និងតុលាការដោយក្នុងនោះសម្ដេចបវរធិបតីបានលើកឡើងពីការកែទម្រង់រដ្ឋបាលសាធារណៈពិតណាស់កំណែទម្រង់នេះមិនមែនអ្វីដែលថ្មីនោះទេ។ហើយត្រូវបានអនុវត្តចាប់តាំងពីអំឡុងឆ្នាំ១៩៩៣ បន្តរហូតមកដល់សព្វថ្ងៃ មិនដែលអាក់ខានឡើយ។ នេះជាការធ្វើឲ្យប្រព័ន្ធទំនើបកម្មមុខងារសាធារណៈរបស់កម្ពុជាផ្អែកលើមូលដ្ឋាន ហើយបានប្រែក្លាយប្រទេសអភិវឌ្ឍន៍កម្រិតតិចតួចមកអភិវឌ្ឍន៍កម្រិតមធ្យម។ ក្នុងឆ្នាំ២០២៣ ទៅមុខយើងត្រូវពិនិត្យពីសុខភាពរបស់យើងធ្វើយ៉ាងណាឲ្យបានរឹងមាំនិងមានថាមពលដើម្បីមានការប្រកួតប្រជែង។
សូមបញ្ជាក់ថាប្រព័ន្ធមុខងារសាធារណៈគឺធ្វើយ៉ាងណាឱ្យកាន់តែមានភាពច្បាស់លាស់មានសុពលភាពពីដំណាក់កាលមួយទៅដំណាក់កាលមួយ។កត្តាប្រព័ន្ធនេះត្រូវដើរទៅមុខហើយអ្នកក្រោយត្រូវតែដើរតាមអ្វីដែលបានរៀបចំស្រាប់ ជាមួយនោះគឺមានការលើកទឹកចិត្តដល់មន្ត្រីនៅមូលដ្ឋានគួបផ្សំនិងប្រាក់បំណាច់មុខងារហើយឥឡូវនេះយើងត្រូវតែសម្រួចលើវិស័យអប់រំនិងសុខាភិបាលហើយកាន់តែប្រសើរឡើង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×