ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ នារសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥នេះ បានធ្វេីការបង្ហាញមុខជាសាធារណៈ ក្រោយពីសមត្ថកិច្ចជំនាញបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២០នាក់ ដែលពាក់ពន្ធនឹងទៅនឹងករណី ៖ កាប់ប្លន់យកម៉ូតូ, ក្លែងបន្លំជាកម្លាំងសមត្ថកិច្ច, លួចយកម៉ូតូ និងប្រេីប្រាស់ហឹង្សាដេញកាប់ទៅលេីជនរងគ្រោះផងដែរ។
ក្រោយពីធ្វេីការបង្ហាញមុខក្រុមជនសង្ស័យទាំង ២០នាក់ រួមនឹងវត្ថុតាងរួចមក កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការបញ្ជូនជនសង្ស័យខាងលេីនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



