នៅថ្ងៃទី១៧ខែកញ្ញា ប្រធានាធិបតី Philippines Rodrigo Duterte បានអះអាងសាជាថ្មីពីបំណងចង់បិទទ្វារបណ្ដារ៉ែដែលកំពុងធ្វើអាជីវកម្មទូទាំងប្រទេស បន្ទាប់ពីបាក់ដីបណ្ដាលឱ្យមានមនុស្សស្លាប់ព្រោះតែឥទ្ធិពលនៃព្យុះMangkhu។
ថ្លែងក្នុងអង្គប្រជុំនៃគណៈកម្មការដោះស្រាយគ្រោះមហន្ដរាយរបស់រដ្ឋាភិបាល ប្រធានាធិបតីPhilippines Rodrigo Dutert សង្កត់ធ្ងន់ថា ប្រសិនបើលោកសម្រេចចិត្តខ្លួនឯងបាន នោះលោកនឹងឱ្យបិទទ្វារទីតាំងរ៉ែទាំងអស់នៅលើប្រទេសនេះ។
មុននោះ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានPhilippines Roy Cimatu បានសំណូមពរបិទទ្វារបណ្ដាតំបន់អាជីវកម្មទ្រង់ទ្រាយតូចCordillera នៅកោះLuzon ដែលបានធ្វើឱ្យមនុស្សយ៉ាងតិច២៤នាក់ស្លាប់។
ការធ្វើអាជីវកម្មរ៉ែមិនស្របច្បាប់ប្រព្រឹត្តទៅនៅPhilippines ហើយបើតាមមន្ត្រីរដ្ឋាភិបាល នេះគឺជាមូលហេតុដែលធ្វើឱ្យមានការស្លាប់និងបាត់ខ្លួនពេលមានករណីបាក់ស្រុតដីម្ដងៗ។
សមត្ថកិច្ចPhilippinesបានឱ្យដឹងថា ព្យុះMangkhuបានបង្កឱ្យមានការបាក់ស្រុតដីចំនួន៤១លើកនិងការជន់លិចនៅតំបន់៣ក្នុងតំបន់រដ្ឋបាលCordillera ៕
សូយន