Wednesday, October 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តសរសើរក្រុមគ្រូពេទ្យអូរស្ត្រាលីមានជំនាញព្យាបាលជំងឺភ្នែកពលរដ្ឋមកស្ទើរគ្រប់ខេត្តក្រុងទទួលសេវាដោយឥតគិតថ្លៃ

ខេត្តកំពង់ចាម: ប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្តជាច្រើនក្នុងនោះមាន÷បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កណ្ដាល កំពង់ធំ រាជធានីភ្នំពេញ ក្រចេះ ត្បូងឃ្មុំ រួមទាំងខេត្តផ្សេងទៀត រាប់ពាន់នាក់បាននាំគ្នាមកទទួលសេវាព្យាបាលជំងឺភ្នែកឡើងបាយ ដុះកន្ទុយថ្លែន ជំងឺគ.ថ្លង់ ដោយឥតគិតថ្លៃរបស់អង្គការ Cambodia vision ។សកម្មភាពមនុស្សធម៌នេះធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយបានដំណើរការចាប់ពីថ្ងៃទី១៩ ដល់២៤តុលា ឆ្នាំ២០២៥ ក្នុងនោះអ្នកមកទទួលយកសេវានេះមានពលរដ្ឋកម្ពុជា ខ្មែរស្លាមក្នុងទឹកមុខស្រស់ញញឹម។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍សំណេះសំណាលជាមួយពលរដ្ឋពេលអញ្ជើញចុះនាព្រឹកថ្ងៃទី២២តុលា ថា:តាមរយៈឯកឧត្តមនេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តកំពង់ចាម បានជួយសម្រួលឱ្យមានអង្គការមនុស្សធម៌នេះ ដែលមានក្រុមគ្រូពេទ្យជំនាញមកពីប្រទេសអូរស្ត្រាលីល្បីៗរួមសហការជាមួយក្រុមគ្រូពេទ្យក្នុងស្រុក ជួយព្យាបាលជំងឺភ្នែកឡើង បាយ ដល់បងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដោយមិនប្រកាន់ពណ៌សម្បុរឬនិន្នាការនយោបាយនោះទេ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា តាមរយៈមូលនិធិរបស់ក្រុមគ្រូពេទ្យដោយបានរៃអង្គាសថវិកាពីបងប្អូនប្រជាពលរដ្ឋនៅអូរស្ត្រាលីរួមទាំងអនិកជនខ្មែរយើងនៅទីនោះ ដោយបានចលនាស្រុះស្រួលល្អបានថវិកាល្មមសម្រាប់ទិញថ្នាំសង្កូវ ដើម្បីយកមកព្យាបាលជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ នេះគឺជាកាយវិការមួយដ៏ល្អប្រពៃទោះបីជាខ្មែរយើងរស់នៅស្រុកគេឆ្ងាយយ៉ាងណាក៏ដោយ នៅតែមានបេះដូងនឹកស្រុកកំណើត ។ទាំងនេះគឺជាការចូលរួមចំណែកក្នុងការផ្ដល់សេវាសាធារណៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត។
តាមការសង្កេតដោយផ្ទាល់ឃើញថាពលរដ្ឋខ្លះមកពីខេត្តកំពង់ធំ ដែលឯកឧត្តមបានស្គាល់ទៀតផង។ ចំពោះមូលហេតុដែលពលរដ្ឋកម្ពុជានាំគ្នាមកពីតាមបណ្ដាខេត្តនានាទទួលសេវាដោយឥតគិតថ្លៃនេះគឺបានជឿជាក់លើជំនាញក្រុមគ្រូពេទ្យអូរស្ត្រាលី ដែលមានទេពកោសល្យក្នុងការព្យាបាលជំងឺភ្នែក
គ ថ្លង់ជាដើម។

អ្នកគ្រូពេទ្យ យ៉ាង ធីតា ប្រចាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលីអង្គការ cambodia vision មានប្រសាសន៍ឲ្យដឹងដែរថា តាមពិតក្រុមគ្រូពេទ្យរបស់គាត់មានគោលបំណងចង់ចែករំលែកនូវក្តីស្រឡាញ់ដល់ពលរដ្ឋនៅក្នុងខេត្តបាត់ដំបង តែត្រូវបានអាក់ខានទៅវិញ ទើបបន្តបេសកកម្មផ្នែកមនុស្សធម៌ចុះមកព្យាបាលជំងឺភ្នែកជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។ដែលសកម្មភាពបែបនេះបានធ្វើឡើងជាបន្តបន្ទាប់រួចមកហើយជាមួយនោះដោយមានការស្នើសុំពីសំណាក់ឯកឧត្តមអភិបាលខេត្តគឺក្រុមគ្រូពេទ្យគាត់និងមកកាន់ខេត្តកំពង់ចាមជាថ្មីម្ដងទៀតក្នុងឆ្នាំ២០២៦ ដើម្បីរួមចំណែកលើកកម្ពស់សុខមាលភាលភាពពលរដ្ឋឲ្យកាន់តែប្រសើរឡើង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×