ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ទឹកជំនន់ហូរកាត់ផ្លូវជាតិលេខ ៤ បានស្រកផុតអស់ហើយ ខណៈចរាចរណ៍ក៏ត្រូវបានបើកឲ្យដំណើរការជាប្រក្រតីឡើងវិញផងដែរ។
មកដល់ព្រឹកព្រលឹមថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះ ជំនន់ទឹកភ្លៀងដែលបានហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតផ្លូវជាតិ និងស្ពានទាំងស្រុងហើយ ។ អាជ្ញាធរ ក៏បានអនុញ្ញាតឲ្យធ្វើចរាចរឆ្លងកាត់ជាប្រក្រតីឡើងវិញផងដែរ ។ ដោយ៖បញ្ញាស័ក្តិ