ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនលោកឧត្ដមសេនីយ៍ត្រី ឆឹម ឆែម នាយករងសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថជំរាយ ពាក់ព័ន្ធ បេីកបររថយន្តឡង់គ្រីស័រពណ៌ទឹកប្រាក់ ស្លាកលេខ រាជការ០៦ ២-៨៦៨៨ ប៉ះម៉ូតូជនរងគ្រោះហើយ ដកកាំភ្លេីងខ្លីវាយក្បាលជនរងគ្រោះជាស្ត្រីបែកក្បាល កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានបញ្ជូនលោកឧត្ដមសេនីយ៍ត្រី ឆឹម ឆែម ទៅកាន់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។
លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចខាងក្រោម៖ ករណីគ្រោះថ្នាក់ចរាចរបង្កហិង្សាចំពោះក្មួយស្រីម្នាក់ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ចំណុចខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
លោកអេង ហ៊ី បានបន្តទៀតថា ដោយបានការសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បុគ្គលឈ្មោះ ឈឹម ឆែម និងបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី។ កងរាជអាវុធហត្ថនឹងអនុវត្តច្បាប់ ទណ្ឌកម្មវិន័យចំពោះបុគ្គលនេះ ស្របតាមទិសស្លោក “ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។
កងរាជអាវុធហត្ថបានទំនាក់ទំនងជាក្មួយស្រី នឹងទទួលខុសត្រូវចេញថ្លៃព្យាបាលជូនក្មួយស្រីដែលរងរបួស។
កងរាជអាវុធហត្ថ នឹងធ្វើការប្រកាសព័ត៌មានអំពីចំណាត់ការនីតិវិធីជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ ជ្រាបនៅពេលបញ្ចប់នីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី






