បាត់ដំបង ៖ វេលាយប់ថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៥ម៉ោង២៣និង៤៥នាទីមានគ្រោះអគ្គិភ័យមួយបានកើតឡើង នៅផ្សារហេងឆាយលីស្ថិតក្នុងក្រុមទី១២ ភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងនិងផ្តេីមឆេះរាលដាលទៅលំនៅដ្ឋានមួយចំនួននៅក្បែរនោះ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង កងកម្លាំងនគរបាលជំនាញអគ្គិភ័យនៃស្នងការដ្ឋានរួមទាំងរថយន្តអគ្គិភ័យ មកពីតាមបណ្តាស្រុក និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានមន្ត្រីអគ្គិសនី ប្រជាពលរដ្ឋ
ប្រើប្រាស់ រថយន្តអគ្គិភ័យពីតាមបណ្តាស្រុកចំនួន ១៣គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៦៨រថយន្ត ទេីបទប់ស្កាត់ការឆេះរាលដាលបន្តទៀត។
ក្នុងគ្រោះអគ្គិភ័យនេះបានបង្កការខូចខាតអាគារផ្សារទំនេីបហេងឆាយលីចំនួន២៣ល្វែងកម្ពស់០៤ជាន់និងលំនៅដ្ឋានមួយចំនួននៅក្បែរនោះផងដែរ ហេីយរហូតដល់ព្រឹកថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៥នេះសមត្ថកិច្ចនៅបន្តការងារនេះនៅទីតាំងនោះនៅឡេីយ។
ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះនិងទំហ៊ំនៃការខូចខាតទ្រព្យសម្ភារៈ ពិតប្រាកដស្ថិតក្នុងការស្រាវជ្រាវនៅឡេីយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



























