Friday, October 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានថ្លែងអំណរគុណដល់ម៉ាឡេស៊ី ចំពោះតួនាទីយ៉ាងសកម្មក្នុងការសម្រេចបានបទឈប់បាញ់ និងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ម៉ាឡេស៊ីចំពោះតួនាទីយ៉ាងសកម្មក្នុងការសម្រេចបានបទឈប់បាញ់ និងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន ក្នុងនោះរួមមានការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាននៅឆ្នាំនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×