Saturday, October 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខណ្ឌសែនសុខបានប្រគល់ជនសង្ស័យចំនួន ០២នាក់ និងម៉ូតូ០២គ្រឿងក្នុងករណីលួចយកម៉ូតូ ទៅនគរបាលស្រុកពញញាឮ

ភ្នំពេញ ៖ ករណីដែលនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០២នាក់លួចម៉ូតូ០១គ្រឿងមកពីកំពង់ឆ្នាំងគឺការពិតជនសង្ស័យបានលួចម៉ូតូនៅស្រុកពញាឮ ខេត្តកណ្តាលនោះទេ នគរបាលខណ្ឌសែនសុខបានប្រគល់ជនសង្ស័យចំនួន ០២នាក់ និងម៉ូតូ០២គ្រឿងក្នុងករណីលួចយកម៉ូតូ ទៅនគរបាលស្រុកពញញាឮ ខេត្តកណ្តាលយកទៅចាត់ការតាមនីតិវិធី។

ជនសង្ស័យ: ១,ឈ្មោះ យ៉េន ហេងលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល(លូប្រាំ) ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២,ឈ្មោះ ម៉ែន ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០១ និង៣០នាទី យប់អធ្រាត្រ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានល្បាតក្នុងមូលដ្ឋាន តាមបណ្តោយផ្លូវបេតុង ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យឈ្មោះ យ៉េន ហេងលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ កំពុងជិះម៉ូតូម៉ាកនិច ពណ៌ស ស៊េរី២០២០ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1I-7354 ធាក់រុញសណ្តោងជនសង្ស័យឈ្មោះ ម៉ែន ពិសាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ដែលជិះលើម៉ូតូម៉ាកស្កូបពី ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IT-7711 មានការសង្ស័យ សមត្ថកិច្ចក៏ហៅឲ្យសួរនាំ និងបានត្រួតពិនិត្យរកឃើញ ដែកកែច្នៃចុងស្រួច ចំនួន០១(សម្រាប់ចាក់បំបែកគ្រាប់សោរកម៉ូតូ) និងសោរទីពលេខ៨ ចំនួ០១ នៅក្នុងកាបូបស្ពាយចំហៀង(របស់ឈ្មោះ យ៉េន ហេងលី ស្ពាយជាប់ខ្លួន) និងសម្ភារផ្សេងមួយចំនួនទៀត បន្ទាប់មក សមត្ថកិច្ចក៏ឃាត់ខ្លួនឈ្មោះ យ៉េន ហេងលី និងឈ្មោះ ម៉ែន ពិសាល រួមទាំងវត្ថុតាង ម៉ូតូ០២គ្រឿង(ខាងលើ ម៉ាកនិច និងម៉ាកស្កូបពី) និងសម្ភារវត្ថុតាង យកមកសាកសួរ។

ជនសង្ស័យឈ្មោះ យ៉េង ហេងលី និងឈ្មោះ ម៉ែន ពិសាល បានសារភាពថា«កាលយប់អធ្រាត្រថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ រូបខ្លួនឈ្មោះ ម៉ែន ពិសាល បានទៅធ្វើសកម្មភាព លួចយកយកម៉ូតូម៉ាកស្កូបពី ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IT-7711 នៅម្តុំសាលាលេខ៥ ខេត្តកំពង់ឆ្នាំង។លុះបន្ទាប់មកសមត្ថកិច្ចបានបង្ហោះព័ត៌មានឲ្យប្រជាពលរដ្ឋណាបានបាត់ម៉ូតូខាងលើនៅកំពងឆ្នាំងមកទាក់ទងសមត្ថកិច្ចខណ្ឌសែនសុខ បន្ទាប់មកនគរបាលស្រុកពញាឮបានឃើញការបង្ហោះព័ត៌មានខាងលើ នគរបាលស្រុកពញាឮ ក៏បានទំនាក់ទំនងនគរបាលខណ្ឌសែនសុខ និងបានប្រមូលព័ត៌មានទើបដឹងថា ម៉ូតូម៉ាកលើម៉ូតូម៉ាកស្កូបពី ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IT-7711 ត្រូវបានជនសង្ស័យលួចពីរបស់ប្រជាពលរដ្ឋ រងគ្រោះនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលបានទុកម៉ូតូនៅក្រោមផ្ទះមិនដកសោរចេញ ហើយបណ្តើរគេចខ្លួន មកដល់ផ្លូវជាតិ ម្តុំស្ពានព្រែកក្តាម រូបខ្លួនឈ្មោះ ម៉ែន ពិសាល ក៏បានទាក់ទងហៅបក្ខពួកឈ្មោះ យ៉េន ហេងលី ភេទប្រុស ជិះម៉ូតូម៉ាកនិច ពណ៌ស ស៊េរី២០២០ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1I-7354 មកធាក់រុញធ្វើដំណើររហូតដល់ផ្លូវបេតុង ក្នុងភូមិសែនុសខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក៏ជួបនឹងសមត្ថកិច្ច ល្បាតហៅឈប់សួរនាំ និងបានពិនិត្យរកឃើញឧបករណ៍ និងសម្ភារមួយចំនួន ។

ជនសង្ស័យទាំងពីរ សមត្ថកិច្ចខណ្ឌសែនសុខក៏បានផ្តល់ ព័ត៌មានទៅសមត្ថកិច្ចស្រុកពញាឮ(ខេត្តកណ្តាល) ឡើងមកសហការ ដោយបានការឯកភាព ពីលោក សាន សុភៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ​ ក៍បានប្រគល់ជនសង្ស័យទាំងពីរ និងវត្ថុតាង(ខាងលើ) ឲ្យទៅសមត្ថកិច្ចស្រុកពញាឮ(ខេត្តកណ្តាល) ដើម្បីយកទៅ អនុវត្តតាមនីតិវីធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×