Saturday, October 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីធ្វើការងារប្រកបដោយន័យស្ថាបនាជាមួយ ប្រទេសសមាជិកអាស៊ានទាំងអស់ និងភាគីពាក់ព័ន្ធនានា

ប្រទេសម៉ាឡេស៊ី ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ទោះបីជាមានបញ្ហាប្រឈមជាសកល និងភាពមិនប្រាកដប្រជាក៏ដោយ អង្គប្រជុំបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ និងភាពធន់សម្រាប់ប្រជាជាតិទាំងអស់គ្នា។

ឯកភាព និងមជ្ឈភាពអាស៊ាន គឺជាគន្លឹះដ៏សំខាន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីធ្វើការងារប្រកបដោយន័យស្ថាបនាជាមួយ ប្រទេសសមាជិកអាស៊ានទាំងអស់ និងភាគីពាក់ព័ន្ធនានា ដោយផ្អែកលើគោលការណ៍នៃការជឿទុកចិត្ត និងផលប្រយោជន៍រួម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×