Saturday, October 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៧ បានស្វាគមន៍ទីម័រឡេស្តេក្នុងសហគមន៍អាស៊ាន

ប្រទេសម៉ាឡេស៊ី៖នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី៣៧ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

អង្គប្រជុំបានស្វាគមន៍ទីម័រឡេស្តេក្នុងសហគមន៍អាស៊ាន ហើយបានសម្តែងនូវភាពជឿជាក់ថា ការចូលជាសមាជិកនេះ នឹងពង្រឹងនូវបរិយាបន្ន សាមគ្គីភាព និងភាពធន់របស់អាស៊ាន ក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ាន ឆ្នាំ២០៤៥។

ក្នុងន័យនេះ កម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធានាថាទីម័រឡេស្តេអាចចូលរួម និងរួមចំណែកក្នុងយន្តការអាស៊ាននានាប្រកបដោយអត្ថន័យក្នុងការកសាងសហគមន៍អាស៊ាន។រក្សាសិទ្ធដោយ៖សុទ្ធលី

×