Saturday, October 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃឹម ហ្វីណង់ ៖ ប្រជាកសិករសហគមន៍កសិកម្មទំនើប ត្រូវយកចិត្តទុកដាក់ក្នុងការធានាផលិតកម្មស្រូវឱ្យបានគ្រប់បរិមាណ និងស្តង់ដាគុណភាពតម្រូវនៃកិច្ចសន្យា ដើម្បីរក្សាភាពជាដៃគូរឹងមាំយូរអង្វែងជាមួយវិស័យឯកជន

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួលបន្ទុកការងារអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់សហគមន៍កសិកម្មទំនើបដំណាំស្រូវចំនួន៦ មកពីខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅមន្ទីរកសិកម្មខេត្តបាត់ដំបង ដែលជាកិច្ចប្រជុំរួមគ្នាដំបូងមួយ ដើម្បីណែនាំពីប្រព័ន្ធគ្រប់គ្រងសហគមន៍ និងរបៀបរបបការងារឱ្យស្របតាមគោលការណ៍តម្រូវនៃសហគមន៍កសិកម្មទំនើប។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងពីតួនាទីស្នូល និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើប នៅក្នុងធានាអភិបាលកិច្ចល្អប្រកបដោយតម្លាភាពនៅក្នុងការងារគ្រប់គ្រងបច្ចេកទេសផលិតកម្ម ការបញ្ជាទិញធាតុចូលកសិកម្ម ការត្រៀមកម្ចីដើមទុន និងការអនុវត្តកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំនាពេលខាងមុខ។

ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ថា ដើម្បីសហគមន៍កសិកម្មទំនើបរឹងមាំ និងអាចដំណើរការទៅដោយរលូន សហគមន៍ចាំបាច់ត្រូវមានបុគ្គលិកអាជីពរបស់សហគមន៍ឱ្យបានគ្រប់គ្រាន់ ដឹកនាំដោយនាយកប្រតិបត្តិដែលមានសមត្ថភាពពេញលេញ ដើម្បីរៀបចំផែនការ ប្រមូលព័ត៌មាន និងគ្រប់គ្រងប្រព័ន្ធការងារឱ្យបានត្រឹមត្រូវ ដោយមានការកត់ត្រាច្បាស់លាស់នូវរាល់សកម្មភាពនៃដំណើរការផលិតកម្មទាំងអស់របស់សមាជិកសហគមន៍ ចាប់តាំងពីការភ្ជួររាស់ដីស្រែ រហូតដល់ការប្រមូលផល។

ជាចុងក្រោយ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាកសិករសមាជិកសហគមន៍ទាំងអស់ត្រូវខិតខំប្រឹងប្រែង និងចូលរួមយកចិត្តទុកដាក់ក្នុងការធានាផលិតកម្មស្រូវឱ្យបានគ្រប់បរិមាណ និងស្តង់ដាគុណភាពតម្រូវនៃកិច្ចសន្យា ដើម្បីរក្សាភាពជាដៃគូរឹងមាំយូរអង្វែងជាមួយវិស័យឯកជនសម្រាប់រដូវកាលក្រោយៗទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×