ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៥ ខែតុលា ២០២៥ មានករណីផ្ទុះគ្រាប់បែកចង្កោមរបស់ថៃដែលបាញ់ចូលប្រទេសកម្ពុជាកាលពីជម្លោះតាមព្រំដែន(២៤-២៨ កក្កដា ឆ្នាំ២០២៥) នៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យស្លាប់កុមារាឈ្មោះ សឿន សុវណ្ណ អាយុ១០ឆ្នាំ និងរងរបួសធ្ងន់ឪពុកឈ្មោះ សៀន ស៊ុន បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី







