Sunday, October 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ ០២នាក់ និងរងរបួស ០៣នាក់ ក្នុងហេតុការណ៍អគ្គិភ័យឆេះខូចខាតផ្ទះថ្មចំនួន ០៣ល្វែង ម៉ូតូចំនួន ០៤គ្រឿង និងគ្រឿងសម្ភារអេតចាយអស់ទាំងស្រុង

ភ្នំពេញ ៖ នៅវេលាម៉ោង២៣:០០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចផ្ទះលេខ៩៣អា ផ្លូវ២៤៧ ក្រុមទី១ ភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតផ្ទះថ្មទំហំ ០៤ម៉ែត្រ x ១៤ម៉ែត្រចំនួន ០៣ល្វែង រួមមាន ម៉ូតូចំនួន ០៤គ្រឿង និងគ្រឿងសម្ភារអេតចាយអស់ទាំងស្រុង និងស្លាប់ ០២នាក់ និងរងរបួស ០៣នាក់។

នៅវេលាម៉ោង០១:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៦ឡាន ស្មើនឹង ១៤៤ម៉ែត្រគូប និងរថយន្តជំនួយ: រថយន្តអគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×