Sunday, October 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ៖ នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត

ភ្នំពេញ ៖ បន្ទាប់ពីពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំបួ ប្រទេសម៉ាឡេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត(ស្ងាត់តែមិនស្ងៀម)របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរដែលមានខ្លឹមសារថា “នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត (ស្ងាត់តែមិនស្ងៀម) របស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតតាមរយៈ ការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់របស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី​ដែលជាប្រធានអាស៊ាននិងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ”។

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ថា ” ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុង​ប្រទេសទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង”។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង ឯកឧត្តម Dato’ Seri Anwar Ibrahim៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×