Sunday, October 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី កាយ៉ា កាឡាស អនុប្រធាននៃគណៈកម្មការអឺរ៉ុប ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ

ភ្នំពេញ ៖ លោកស្រី កាយ៉ា កាឡាស (Kaja Kallas) អនុប្រធាននៃគណៈកម្មការអឺរ៉ុប បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ។

លោកស្រីបានមានប្រសាសន៍ថា៖«កិច្ចព្រមព្រៀងដែលប្រព្រឹត្តឡេីងនៅថ្ងៃនេះរវាងប្រទេសកម្ពុជា និងប្រទេសថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សន្តិភាព។
យើងខ្ញុំសូមកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី​ ដូណាល់​ ត្រាំ និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះ។

សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់ការអនុវត្តន៍នេះ ដោយរួមទាំងការគាំទ្រដល់ការដោះមីននៅតំបន់ព្រំដែន។» រក្សាសិទ្ធដោយ៖សុទ្ធលី

×