Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង រេ​ចង្កូត​បុក​ខឿន​សួនច្បារ បោក​ក្បាល​ស្លាប់​

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​ពញាឮ បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង រេ​ចង្កូត​បុក​ខឿន សួនច្បារ បណ្តាលឲ្យ​ស្លាប់ ដែល​កើតហេតុ​នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១ និង ៥៣​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ២១-២២​នៅ​ចំណុច​ភូមិ​ព្រែកក្ដី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្ដាល​។​

​នៅវេលា​ម៉ោង ថ្ងៃ ខែ ឆ្នាំ​កើត​ហេតុ​ខាងលើ មាន​ម៉ូតូ​មួយ​ម៉ាក HONDA DRERM C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1HA-7341 មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ដោយ​ឈ្មោះ រ៉ា​ន់ រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ភ្នំពេញ​។ (​មិន​មាន​ពាក់មួក​សុ​វត្តិភាព​) លុះ​ពេល​បើកបរ​មក​ដល់​ចំណុចកើតហេតុ ខាង​ម៉ូតូ​បើកបរ​មាន​ល្បឿន​លឿន ក្នុង​លក្ខៈណៈ​ស្រវឹង ក៏បាន​រេ​ចង្កូត​ទៅបុក​និង​ឃឿន​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាលឲ្យ​បោកក្បាល​ស្លាប់​នៅនឹងកន្លែ​ង​ហេតុ​។ ចំពោះ​សព​ត្រូវ បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​សាមុ​យ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្តុតាង​ត្រូវបាន​កម្លាំង​ប៉ុស្ដិ៍ន​គរ បាល​រដ្ឋបាលឃុំ​ព្រែកតាទែន យកទៅ​​រក្សាទុក​បណ្តោះអាសន្ន​ដើម្បី​បន្ត​នីតិវិធី ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×