ភ្នំពេញ ៖ ឯកឧត្ដម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញសម្ភោធពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពី «រូបថតវត្ថុសិល្បៈខ្មែរទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ».
កម្មវិធីបើកសម្ភោធពិព័រណ៍សាធារណៈមិនអចិន្ត្រៃយ៍អំពី «រូបថតវត្ថុសិល្បៈខ្មែរទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» និងមហោស្រពល្ខោននិយាយស្ដីពី ការការពារ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រោមប្រធានបទ «វត្តភ្នំជុំរុំប្រវត្តិសាស្ត្រវប្បធម៌» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ តិម៉ា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានរៀបចំនៅរមណីយដ្ឋានប្រវត្តសាស្ត្រវត្តភ្នំ នារសៀលថ្ងៃទី២៧ ខែតលា ឆ្នាំ២០២៥ ៕រក្សាសិទ្ធដោយ៖សុទ្ធលី






