Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ប្រកាស​ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា “​សល់​តែ​ចិត្ត​ស្មោះ​”

​ភ្នំពេញ​ ៖ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាសប្រាប់​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ឲ្យ​បញ្ឈប់​ការចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា “​សល់​តែ​ចិត្ត​ស្មោះ​” ច្រៀង​ដោយ​លោកស្រី​កែវ ច័ន្ទ​សម្ផស្ស របស់​ផលិតកម្ម​ខ្មែរ​អមតៈ​។​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា “​សល់​តែ​ចិត្ត​ស្មោះ​” នេះ មាន​អត្ថន័យ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​តម្លៃ​ការងារ​របស់​អ្នកបម្រើ​ការងារ តាម​ផ្ទះ​ដែល​ច្បាប់​ស្តីពី​គាំពារ ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួកគាត់ ដែល​បម្រើ​ការងារ​តាម​ផ្ទះ​។​

​លោក​បន្តថា ដើម្បី​ចៀសវាង​ប៉ះពាល់​ដល់​អារម្មណ៍ និង​តម្លៃ​របស់​បងប្អូន​អ្នកបម្រើ ការងារ​តាម​ផ្ទះ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ផ្តោត​ការយកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួកគាត់ ព្រមទាំង​ត្រូវ​បាន​គាំពារ​ដោយ​ច្បាប់ រដ្ឋ ក្រសួង​ព័ត៌មាន ស្នើ​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង របស់​ផលិតកម្ម​ខ្មែរ​អមតៈ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ ៕ ​ដោយ ​៖ ​កូឡាប​

 

×