Sunday, November 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​កសិកម្ម ស្នេីឱ្យកសិករ​ផ្តល់អត្តសញ្ញាណ​ អ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត​ ដេីម្បី​ក្រសួង​ ​ចាត់វិធានការតាមផ្លូវច្បាប់

ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម បានស្នេីឱ្យកសិករ​ផ្តល់អត្តសញ្ញាណ​ អ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត​ ដេីម្បី​ក្រសួង​ ​ចាត់វិធានការតាមផ្លូវច្បាប់​។

ពាក់ព័ន្ធនឹងបញ្ហាស្រូវចុះថ្លៃបានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងបណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្ននេះ ហើយមូលហេតុតម្លៃធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះអះអាងថា ដោយសារប្រទេសធំៗដែលទិញអង្ករច្រើនក្នុងពិភពលោកបានផ្អាកទិញអង្ករ។

បន្ថែមលើសពីនេះ ថ្មីៗនេះ ក៏មានលេចឮព័ត៌មានមកថាមាន អ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត ហើយក្រសួងកសិកម្ម បានអំពាវនាវឱ្យមានការផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។

បើតាម​ឯកឧត្តម​ ឃឹម​ ហ្វីណង់​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​កសិកម្ម បានថ្លែងសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា ” ​ក្រសួងកសិកម្មកំពុងផ្ទៀងផ្ទាត់ព័ត៌មានរឿងបែកធ្លាយថាមានអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត។ សូមផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។ ក្រសួងតែងតែនៅជាមួយកសិករយើងជានិច្ច!”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×