Sunday, November 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អំពាវនាវឱ្យឈ្មួញជួយទិញស្រូវពីបងប្អូនប្រជាកសិករក្នុងតម្លៃមួយសមរម្យ

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងបញ្ហាស្រូវចុះថ្លៃបានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងបណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្ននេះ ហើយមូលហេតុតម្លៃធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះអះអាងថា ដោយសារប្រទេសធំៗដែលទិញអង្ករច្រើនក្នុងពិភពលោកបានផ្អាកទិញអង្ករ , ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អំពាវនាវឱ្យឈ្មួញជួយទិញស្រូវពីបងប្អូនប្រជាកសិករក្នុងតម្លៃមួយសមរម្យ។

ឯកឧត្តម ឌិត ទីណា បានថ្លែងថា ខ្ញុំបានឃើញ ហើយក៏សូមអរគុណបងប្អូនលើបណ្ដាញសង្គមដែលជួយចែករំលែកអំពីបញ្ហាតម្លៃស្រូវរបស់ប្រជាកសិករយើង។ យើងត្រូវប្រែក្លាយការអាណិតអាសូរនេះទៅជាសកម្មភាពជាក់ស្ដែង ដើម្បីយើងចូលរួមជួយដោះស្រាយបញ្ហាតម្លៃស្រូវជូនប្រជាកសិករយើង។ ខ្ញុំសូមអំពាវនាវការចូលរួមដូចខាងក្រោម៖

-រោងម៉ាស៊ីនជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ

-ម្ចាស់ដេប៉ូជីថ្នាំជួយពន្យារការទូទាត់សងជំពាក់

-ម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី

-ជួយទិញអង្ករនិងគាំទ្រដល់រោងម៉ាស៊ីនដៃគូដែលបានទិញស្រូវពីកសិករនិងសហគមន៍។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ស្នើឲ្យដល់ឈ្មួញដែលប្រមូលទិញសូមឲ្យជួយឲ្យបានតម្លៃសមរម្យ។ ដោយសាររដូវនេះ ជារដូវប្រមូលផលស្រូវនាងអង្គ ហើយនៅពេលនេះការប្រមូលផលទូទាំងប្រទេសគឺស្រូវផ្ការំដូល។ ពេលនេះគឺជាពេលដែលខ្មែរត្រូវជួយកសិករយើងទាំងអស់គ្នាហើយ ហើយជាពិសេសសូមឈ្មួញជួយទិញស្រូវផ្ការំដួលរបស់ប្រជាកសិករនេះក្នុងរង្វង់ ១០០០រៀល ក្នុង ១ គីឡូក្រាម។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានអរគុណដល់បងប្អូនបណ្ដាញសង្គមដែលបានជួយបង្ហោះនិងជួយ share ពាក់ព័ន្ធនឹងតម្លៃស្រូវ។ហើយការស៊ែរការបង្ហោះនេះ ឯកឧត្តមបានគាំទ្រទាំងស្រុង ព្រោះយើងដឹងថាកសិករមានការលំបាកយ៉ាងម៉េច ដូច្នេះយើងត្រូវពិបាកជាមួយគ្នាយ៉ាងម៉េច។ដូច្នេះក្រោយពីបានទទួលព័ត៌មាននេះហើយ បានប្រែក្លាយការអាណិតអាសូរកសិករ ទៅជាសកម្មភាពជាក់ស្ដែងដើម្បីយើងជួយពួកគាត់។

ឯកឧត្តមបានស្នើឱ្យម្ចាស់កម្ចីកុំអាលទាន់ទារលុយពីប្រជាកសិករ ព្រោះឥឡូវនេះលក់ក្នុងតម្លៃដែលបាននៅក្នុងទីផ្សារជារឿងដែលពិបាកសងបានណាស់។ហើយបើទារឥឡូវក៏គ្មានអ្វីយកទៅសងម្ចាស់កម្ចីបានដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×