ការអបអរសាទរផលប៉ះពាល់វិជ្ជមាននៃការផ្លាស់ប្តូរឌីជីថលសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ទូទាំងប្រទេសសមាជិកអាស៊ានតាមរយៈកម្មវិធី ASEAN SOAR Together
កូឡាឡាំពួរ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – មូលនិធិអាស៊ាន សហការជាមួយ TikTok Shop និងក្រុមប្រឹក្សាប្រឹក្សាយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ម៉ាឡេស៊ី បានបង្ហាញភាពជោគជ័យនៃកម្មវិធី ASEAN SOAR Together នៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ។ ការតាំងពិព័រណ៍នេះបានបង្ហាញពីអំណាចនៃកិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងការជំរុញការផ្លាស់ប្តូរផ្នែកឌីជីថលរបស់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) នៅទូទាំងប្រទេសនៃសមាជិកអាស៊ាន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) ឆ្នើមចំនួនប្រាំរបស់កម្មវិធី ASEAN SOAR Together បានសហការគ្នារៀបចំកម្មវិធីដើម្បីចែករំលែកដំណើរផ្លាស់ប្តូរផ្នែកឌីជីថលរបស់ពួកគេ និងធ្វើបទបង្ហាញលក់ផ្ទាល់ដល់ទស្សនិកជនក្នុងតំបន់ ដោយបង្ហាញពីរបៀបនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងឧបករណ៍ឌីជីថលកំពុងផ្តល់ឱកាសដល់អាជីវកម្មខ្នាតតូចឱ្យពង្រីក និងរីកចម្រើននៅទូទាំងអាស៊ីអាគ្នេយ៍។

Chanida Klyphun (second right), Director of Public Policy at ByteDance, and Ithikorn Tritasavit (second left), Public Policy Manager for TikTok Thailand, Cambodia, Laos and Myanmar, visit the ASEAN SOAR Together x TikTok Shop booth during the ASEAN Business and Investment Summit 2025. They join in a conversation with Eng Saloth (right), owner of Camb-AHA, and Eng Netra (left), Director of the Cambodia Development Resource Institute, about Camb-Aha’s success story through the ASEAN SOAR Together programme and the partnership between TikTok and the ASEAN Foundation to support MSMEs through digital inclusion and innovation.
លោកស្រី Chanida Klyphun នាយិកាគោលនយោបាយសាធារណៈសម្រាប់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន TikTok បានមានប្រសាសន៍ថា៖ «TikTok Shop ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការគាំទ្រសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) ក្នុងការផ្លាស់ប្តូរការអនុវត្តនៃការធ្វើអាជីវកម្មតាមឌីជីថលរបស់ពួកគេ ហើយកម្មវិធី ASEAN SOAR Together គឺជាវេទិកាដ៏សំខាន់មួយដែលយើងបាននឹងកំពុងចូលរួមសហការ ដើម្បីជួយអាជីវកម្មទាំងនេះឱ្យកាន់តែរីកចម្រើន។ តាមរយៈការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែង ដែលបានបង្ហាញនៅក្នុងកម្មវិធីអាស៊ាននេះ យើងកំពុងផ្តល់អំណាចដល់សហគ្រិនជាមួយនឹងឧបករណ៍ និងឱកាសដែលជួយអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើនតាមរយៈការប្រើប្រាស់កម្មវិធីឌីជីថល។ អ្វីដែលសំខាន់បំផុតនោះគឺ យើងកំពុងផ្តល់អំណាចដល់ពួកគេឱ្យទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធមុខងារស្វែងរកផលិតផល ឬសេវាកម្មដើម្បីលក់ឬទិញនៃកម្មវិធី TikTok Shop របស់យើង។ សហគមន៍នៃវេទិការបស់យើង ដែលផ្សារភ្ជាប់រួមបញ្ចូលគ្នាក្នុងកម្មវិធីតែមួយ បង្កើតហាងលក់ដូរឌីជីថលដ៏មានឥទ្ធិពលដែលអ្នកប្រើប្រាស់គ្រប់គ្នាអាចមើលឃើញ ចូលរួម និងធ្វើការលក់ដូរបានដោយជោគជ័យ»។
ផ្តល់អំណាចដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ឱ្យរីកចម្រើននៅទូទាំងប្រទេសក្នុងតំបន់អាស៊ាន
ដោយទទួលស្គាល់ថា សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាស៊ាន ប៉ុន្តែសហគ្រាសទាំងនោះក៏កំពុងប្រឈមមុខនឹងឧបសគ្គជាបន្តបន្ទាប់ចំពោះការចាប់យកបច្ចេកវិទ្យាឌីជីថល មូលនិធិអាស៊ាន TikTok Shop និងក្រុមប្រឹក្សាប្រឹក្សាយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ម៉ាឡេស៊ី បានដាក់ឱ្យដំណើរការកម្មវិធី ASEAN SOAR Together ដើម្បីផ្តល់ដំណោះស្រាយបំពេញចន្លោះប្រហោងនេះ។ គំនិតផ្តួចផ្តើមក្នុងតំបន់នេះ ផ្តល់អំណាចដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម ចំនួន ៥០ ដែលតំណាងឱ្យសហគ្រិនជាង ១៥០ នាក់ តាមរយៈការកសាងសមត្ថភាពតាមតម្រូវការ ការអភិវឌ្ឍជំនាញឌីជីថល និងឱកាសជាក់ស្តែងនៅទូទាំងរដ្ឋសមាជិកអាស៊ានទាំងអស់។
តាមរយៈសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដែលដឹកនាំដោយ TikTok Shop និងអ្នកជំនាញផ្នែកទីផ្សារឌីជីថល អ្នកចូលរួមបានបង្កើនបច្ចេកទេសលក់ផ្ទាល់ សមត្ថភាពបង្កើតមាតិកា និងការយល់ដឹងអំពីការអនុលោមតាមគោលការណ៍អនុវត្តនានារបស់ TikTok។ បន្ទាប់មកពួកគេបានអនុវត្តជំនាញទាំងនេះ តាមរយៈយុទ្ធនាការប្រកួតប្រជែងអាជីវកម្ម ដោយយកចំណេះដឹងដែលបានរៀនសូត្រទៅអនុវត្តបង្កើតលទ្ធផលអាជីវកម្មជាក់ស្តែង និងកសាងភាពធន់នៅក្នុងទីផ្សារឌីជីថល។
កម្មវិធីនេះបានបញ្ចប់នៅឯកម្មវិធីវនិយោគ (ABIS) ឆ្នាំ ២០២៥ ដែលសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម ចំនួនប្រាំដែលបានអនុវត្តចំណេះដឹងបានល្អបំផុតគឺ MAGWAI (ហ្វីលីពីន), LALAPIS (ថៃ), Meatless Kingdom (ឥណ្ឌូនេស៊ី), Redlands Coffee (វៀតណាម) និង Camb-Aha (កម្ពុជា) តាមរយៈសមិទ្ធផល និងភាពច្នៃប្រឌិតដ៏លេចធ្លោរបស់ពួកគេ។

(From left) Candera Chan, Southeast Asia Public Policy at ByteDance; Ithikorn Tritasavit, Public Policy Manager for TikTok Thailand, Cambodia, Laos and Myanmar; Eng Netra, Director of the Cambodia Development Resource Institute; Chanida Klyphun, Director of Public Policy at ByteDance; Eng Saloth, Owner of Camb-Aha; and Queentara Alysha, Project Officer at ASEAN SOAR Together, pose in front of the ASEAN SOAR Together x TikTok Shop booth during the ASEAN Business and Investment Summit 2025. Photo by Sunlee Khan / Courtesy of TikTok x ASEAN Foundation
«វត្តមានរបស់យើងនៅក្នុងកម្មវិធីវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ដែលជាវេទិកាមួយផ្តល់នូវវេទិកាដ៏មានឥទ្ធិពលមួយដើម្បីបង្ហាញពីភាពជោគជ័យជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់យើង»។ លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានមានប្រសាសន៍ថា៖ «ការមើលឃើញសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) របស់យើង ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាស៊ាន បង្ហាញពីការរីកចម្រើន និងភាពធន់ផ្នែកឌីជីថលរបស់ពួកគេនៅលើឆាកអន្តរជាតិ គឺជាពេលវេលាដ៏មានមោទនភាពយ៉ាងខ្លាំង។ ភាពជោគជ័យនេះ បញ្ជាក់ពីអត្ថប្រយោជន៍នៃកម្មវិធី ASEAN SOAR Together និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ដៃគូរបស់យើង គឺ TikTok Shop ក្នុងការផ្តល់ជំនាញពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់ៗដល់សហគ្រិនទាំងនេះ។ យើងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីធានាថាការផ្លាស់ប្តូរឌីជីថលនៅតែមានលក្ខណៈរួមបញ្ចូល មាននិរន្តរភាព និងផ្តល់នូវវិបុលភាពពិតប្រាកដ និងយូរអង្វែងសម្រាប់សហគមន៍នានាទូទាំងតំបន់។»
ការអបអរសាទរការរីកចម្រើន និងផលប៉ះពាល់វិជ្ជមានក្នុងតំបន់
តាមរយៈកម្មវិធី ASEAN SOAR Together សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) សម្រេចបានកំណើនគួរឱ្យកត់សម្គាល់តាមរយៈកម្មវិធីនេះ៖
● MAGWAI (ហ្វីលីពីន) បានកត់ត្រាកំណើន 79% នៃការលក់សរុប និងការកើនឡើង 2.3 ដងនៃអត្រាការលក់ ដែលសម្រេចបានក្នុងរយៈពេលពីរម៉ោងនៃការលក់ផ្ទាល់ ដែលពីមុនចំណាយពេលមួយខែ។
● LALAPIS (ថៃ) ដែលជាម៉ាកសម្លៀកបំពាក់ដឹកនាំដោយស្ត្រី សង្កេតឃើញការលក់មានការកើនឡើង 22% នៃអត្រាការលក់ក្នុងរយៈពេលពីរខែ។
● Redlands Coffee (វៀតណាម) បានទាក់ទាញការចូលមើលប្រវត្តិរូបចំនួន 10,000 ដង និងបានបង្កើតការបញ្ជាទិញថ្មីចំនួន 134 ដែលមានតម្លៃ 21,000,000 ដុង។
● Camb-Aha (កម្ពុជា) សម្រេចបានកំណើនរហូតដល់ 60% នៃអ្នកតាមដានតាមរយៈការមើលវីដេអូ ការផ្សារភ្ជាប់ទំនាក់ទំនង និងការសាកសួរព័ត៌មានរបស់អតិថិជន។
● Meatless Kingdom (ឥណ្ឌូនេស៊ី) សម្រេចបានកំណើន 715% នៃការលក់សរុប ការកើនឡើង 602% នៃការផ្សារផ្ជាប់ទំនាក់ទំនង និងវីដេអូចំនួន 13 ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានអ្នកទស្សនាយ៉ាងច្រើនដែលបានបង្ហាញនៅលើទំព័រ For You របស់ TikTok។
«កិច្ចប្រជុំកំពូលនេះបាននាំមកនូវផលប៉ះពាល់វិជ្ជមានយ៉ាងខ្លាំងទៅលើការអភិវឌ្ឍអាជីវកម្មនាពេលអនាគតរបស់យើង ជាពិសេសក្នុងការពង្រីកឱកាសនាំចេញ និងលើកកម្ពស់កិច្ចសហការឆ្លងដែន។ យើងពិតជាសង្ឃឹមថា តាមរយៈគំនិតផ្តួចផ្តើមនេះ អាជីវកម្មខ្នាតតូចនឹងបន្តរីកចម្រើន ជំរុញទឹកចិត្ត និងធ្វើឱ្យមានភាពខុសគ្នាជាវិជ្ជមានសម្រាប់សហគមន៍យ៉ាងទូលំទូលាយ» នេះបើតាមការលើកឡើងរបស់លោកស្រី Rizky Amalia តំណាងក្រុមហ៊ុន Meatless Kingdom។
គណៈប្រតិភូមកពីរដ្ឋសមាជិកអាស៊ានផ្សេងៗបានទៅទស្សនាស្តង់ ASEAN SOAR Together – TikTok Shop នៅឯកម្មវិធីវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ ដោយសរសើរគំនិតផ្តួចផ្តើមនេះសម្រាប់ការជួយជ្រោមជ្រែងសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ឱ្យទទួលយកដំណោះស្រាយឌីជីថលជាក់ស្តែង ពង្រីកវិសាលភាពទីផ្សាររបស់ពួកគេ និងសម្រេចបាននូវកំណើននៃការលក់ដូរអនឡាញប្រកបដោយចីរភាព។
លោក Tan Sri Nazir Razak ប្រធាន ASEAN-BAC បានមានប្រសាសន៍ថា៖ «កម្មវិធី ASEAN SOAR Together បានបង្ហាញពីកិច្ចសហការដ៏មានប្រសិទ្ធភាពក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន។ តាមរយៈភាពជាដៃគូរវាង TikTok Shop មូលនិធិអាស៊ាន និង ASEAN-BAC យើងបានឃើញសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) កំពុងពង្រឹងសមត្ថភាពឌីជីថល និងភាពប្រកួតប្រជែងរបស់ពួកគេនៅទូទាំងតំបន់»។ «លទ្ធផលដែលបានបង្ហាញក្នុងអំឡុងពេលនៃកិច្ចប្រជុំក្នុងកម្មវិធីវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ ថ្មីៗនេះ បានបង្ហាញពីរបៀបដែលគំនិតផ្តួចផ្តើមដែលមានគោលដៅអាចជំរុញកំណើនប្រកបដោយការរួមបញ្ចូល និងផ្តល់អំណាចដល់សហគ្រិន ជាពិសេសស្ត្រី និងយុវជន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ានប្រកបដោយចីរភាព។»
ឆ្ពោះទៅរកការរួមបញ្ចូលផ្នែកឌីជីថលអាស៊ាន
កម្មវិធី ASEAN SOAR Together គូសបញ្ជាក់ពីបេសកកម្មរបស់មូលនិធិអាស៊ានក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលដែលមានការរួមបញ្ចូល និងប្រកបដោយចីរភាព។ តាមរយៈភាពជាដៃគូនេះ មូលនិធិអាស៊ាន TikTok Shop និង ASEAN-BAC ម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការផ្តល់អំណាចដល់សហគ្រិន ពង្រីកអាជីវកម្មក្នុងស្រុក និងលើកកម្ពស់កំណើនសមធម៌នៅទូទាំងអាស៊ីអាគ្នេយ៍។
នៅពេលយើងធ្វើការរួមគ្នាជាធ្លុងមួយ យើងនឹងជំរុញឱ្យរបៀបវារៈនៃការផ្លាស់ប្តូរឌីជីថលរបស់អាស៊ានស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដោយធានាថាគ្មានសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) ណាមួយត្រូវបានទុកចោលក្នុងដំណើរឆ្ពោះទៅរកអនាគតឌីជីថលដែលមានការរួមបញ្ចូលនោះទេ។
-End-
អំពី TikTok
TikTok គឺជាថ្នាលឈានមុខគេសម្រាប់អ្នកប្រើប្រាស់មើលវីដេអូទម្រង់ខ្លីតាមទូរសព្ទ។ បេសកកម្មរបស់យើង គឺដើម្បីជំរុញភាពច្នៃប្រឌិត និងនាំមកនូវភាពសប្បាយរីករាយ។ ទីស្នាក់ការកណ្តាលសកលរបស់ TikTok ស្ថិតនៅទីក្រុង ឡូសអាន់ជឺឡេស និង សិង្ហបុរី ហើយមានការិយាល័យនៅទីក្រុង ញូវយ៉ក ឡុងដ៍ ឌុប្លីន ប៉ារីស ប៊ែរឡាំង ឌូបៃ ហ្សាការតា និងសេអ៊ូល និង តូក្យូ។
អំពីមូលនិធិអាស៊ាន
បីទសវត្សរ៍បន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង មេដឹកនាំអាស៊ានបានទទួលស្គាល់ថា៖ ការយល់ដឹងអំពីអាស៊ាន និងទំនាក់ទំនង គឺមិនគ្រប់គ្រាន់ឡើយក្នុងការជំរុញឱ្យមានវិបុលភាពរួមក្នុងចំណោមប្រជាជនអាស៊ាន។ យោងតាមស្មារតីនេះ មេដឹកនាំអាស៊ានបានបង្កើតមូលនិធិអាស៊ានក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ របស់អាស៊ាននៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៧។ មូលនិធិអាស៊ាន គឺជាអង្គការមួយដែលបានបង្កើតឡើងដោយនិងសម្រាប់ប្រជាជនអាស៊ាន។ មូលនិធិនេះ កសាងឡើងដោយមានចក្ខុវិស័យច្បាស់លាស់មួយគឺ៖ ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយភាពស៊ីសង្វាក់គ្នា និងវិបុលភាព។ ក្នុងនាមជាស្ថាប័នអាស៊ាន មូលនិធិនេះមានភារកិច្ចគាំទ្រអាស៊ានជាចម្បងក្នុងការលើកកម្ពស់ការយល់ដឹង អត្តសញ្ញាណ អន្តរកម្ម និងការអភិវឌ្ឍរបស់ប្រជាជនអាស៊ាន។
អំពីក្រុមប្រឹក្សាប្រឹក្សាយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC)
ក្រុមប្រឹក្សាប្រឹក្សាយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) ត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៧ ក្នុងខែវិច្ឆិកា ឆ្នាំ ២០០១ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ (Bandar Seri Begawan) ប្រទេសប្រ៊ុយណេដារូសាឡឹម និងបានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០០៣ ក្រុមប្រឹក្សាប្រឹក្សាយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) គឺជាស្ថាប័នវិស័យឯកជនកំពូលដែលមានអាណត្តិផ្តល់មតិកែលម្អ និងការណែនាំដល់វិស័យឯកជន ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅរកការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងកំណត់បន្ថែមទៀតនូវវិស័យអាទិភាពសម្រាប់ការពិចារណារបស់ថ្នាក់ដឹកនាំអាស៊ាន។ ASEAN-BAC នឹងដឹកនាំក្នុងការសម្របសម្រួលធាតុចូលពីក្រុមប្រឹក្សាធុរកិច្ច និងអង្គភាពដែលបានបង្កើតឡើងនៅក្នុងអន្តរកម្មរបស់ពួកគេជាមួយក្រុមវិស័យអាស៊ានផ្សេងៗ។
អំពី ASEAN-BAC ម៉ាឡេស៊ី
សាខា ASEAN-BAC ម៉ាឡេស៊ី គឺជាសមាជិកសំខាន់មួយនៅក្នុង ASEAN-BAC ក្នុងតំបន់ ដោយចូលរួមជាប្រចាំនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំអាស៊ាន។ ចាប់តាំងពីឆ្នាំ ២០០៣ មក ASEAN-BAC ម៉ាឡេស៊ី បានផ្តល់ធាតុចូលគោលនយោបាយនៅក្នុងការពិគ្រោះយោបល់ផ្សេងៗជាមួយថ្នាក់ដឹកនាំអាស៊ាន រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងស្ថាប័នវិស័យអាស៊ាន។ ជាពិសេស ASEAN-BAC ម៉ាឡេស៊ី គឺជាប្រធានក្នុងឆ្នាំ ២០១៥ នៅពេលដែលម៉ាឡេស៊ីបានប្រកាសពីការបង្កើតសហគមន៍អាស៊ាន។ ASEAN-BAC ម៉ាឡេស៊ី ត្រូវបានតំណាងដោយប្រធាន លោក Tan Sri Nazir Razak រួមជាមួយសមាជិកក្រុមប្រឹក្សា Tan Sri Tony Fernandes និងលោក Lim Chern Yuan។
ខណៈពេលដែលប្រទេសម៉ាឡេស៊ីទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២៥ ASEAN-BAC ម៉ាឡេស៊ី មានមោទនភាពក្នុងការដឹកនាំក្នុងគំនិតផ្តួចផ្តើម និងកម្មវិធីគោលនយោបាយវិស័យឯកជនទាំងអស់ ដោយគាំទ្រចក្ខុវិស័យប្រធាន និងសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) របស់ម៉ាឡេស៊ី។ ក្នុងការសម្រេចបាននូវចក្ខុវិស័យនេះ ASEAN-BAC ម៉ាឡេស៊ី បានដាក់ចេញនូវគំនិតផ្តួចផ្តើមគោលនយោបាយចំនួន ១២ និងបានកំណត់កម្មវិធីជាង ៦០ ដែលត្រូវអនុវត្តពេញមួយឆ្នាំ។ ទាំងអស់នេះមានគោលបំណងតស៊ូមតិ និងជំរុញឱ្យមានការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាជីវកម្មឆ្លងដែនកាន់តែច្រើន។
សម្រាប់ការសាកសួរព័ត៌មានអំពីប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង៖
Benedict Ng
ទំនាក់ទំនងសកល, TikTok
benedict.ng1@tiktok.com
មូលនិធិអាស៊ាន
Anthoni Octaviano
anthoni.octaviano@aseanfoundation.org
VoxEureka
June Loo / Chang Sheng
tiktok@voxeureka.com




