Sunday, November 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកបណ្ឌិត​ គិន​ ភា ៖​ រឿងស្រូវចុះថោក សុំកុំនាំគ្នាបន្ទោសតែក្រសួងកសិកម្ម មានក្រសួង ស្ថាប័នពាក់ព័ន្ធនានាច្រើន ដែលអាចជួយគ្នាលើកស្ទួយកសិករ

​ស្ទើរ​រៀងរាល់ឆ្នាំ ក្រោយ​ការប្រមូល​ផល​ស្រូវ ប្រជាពលរដ្ឋ​តែងតែ​ត្អូញត្អែរ ពី​បញ្ហា​តម្លៃ​លក់​នៅលើ​ទីផ្សារ​ចុះថោក ដែល​ធ្វើឲ្យ​ពួកគាត់​ជួប​ការលំបាក។

ពាក់ព័ន្ធនឹងការ​លើក​ឡើងបែបនេះ ​​លោក​បណ្ឌិត​ គិន​ ភា​ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងថា «រឿងស្រូវចុះថោក សុំកុំនាំគ្នាបន្ទោសតែក្រសួងកសិកម្ម, មានក្រសួង ស្ថាប័នពាក់ព័ន្ធនានាច្រើន ដែលអាចជួយគ្នាលើកស្ទួយកសិករ »។

តាមរយៈបណ្តាញសង្គមនាថ្ងៃអាទិត្យនេះ លោក​បណ្ឌិត​ គិន​ ភា បញ្ជាក់ថា ​៖ ក្រសួងកសិកម្មជួយរឿងបច្ចេកទេសនិងផែនការផលិត, ក្រសួងធនធានទឹកជួយរឿងធារាសាស្ត្រដើម្បីមានទឹកធ្វើស្រែ, ក្រសួងពាណិជ្ជកម្មជួយរកទីផ្សានិងតម្លៃស្រូវ/អង្ករ, ក្រសួងឧស្សាហកម្មជួយរឿងបច្ចេកទេសកែឆ្នៃ, ក្រុមប្រឹក្សាអភិវឌ្ឍន៍ជួយរកម៉ូយមកវិនិយោគ, រីឯអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្ត ជួយតាមដានស្ថានភាពទូទៅរបស់បងប្អូនកសិករ និងជួយអន្តរាគមន៍ទាន់ពេលវេលាតាមសមត្ថកិច្ចរបស់ខ្លួន។

លោកបានបន្តទៀតថា ដោយឡែក សហព័ន្ធស្រូវអង្ករជួយមើលឈ្មួញទុចរិតបង្ខូចថ្លៃស្រូវ, ខណៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ជួយផ្តល់កម្ចីការប្រាក់ទាប។ ចុះហេតុអីក៏នាំគ្នាចង្អុលមុខតែក្រសួងកសិកម្ម? ក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត ម៉េចក៏នាំគ្នាស្ងាត់មាត់យករួចខ្លួន? ឬក៏ត្រូវបញ្ចូលក្រសួងទាំងអស់ធ្វើជាក្រសួងតែមួយវិញ? ​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×