Thursday, November 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុន ចាន់ថុល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាថ្មីម្តងទៀតជាមួយ លោកជំទាវសមាជិកព្រឹទ្ធសភា Tammy Duckworth

វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីព្រឹកថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Tammy Duckworth សមាជិកព្រឹទ្ធសភានៃ​សហរដ្ឋអាម៉េរិក តំណាង​ឱ្យ​រដ្ឋអ៊ីលីណយ។

ជំនួប​នេះ​បាន​ប្រព្រឹត្តទៅ​នៅការិយាល័យ​របស់លោកជំទាវ ក្នុងវិមាន​សភា​អាម៉េរិក (Capitol Hill) ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ការ​ជំរុញ​វិនិយោគ​ដោយ​មាន​ការ​គិតគូរ​ពី​និរន្តរភាព សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×