Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លាយជា​អ្នកមាន​ព្រោះ “​សំណល់​” របស់របរ​ជីតា ក្រោយពេល​សំអាតផ្ទះ ប្រទះឃើញ​…

​បុរស​ម្នាក់​នៅ​រដ្ឋ Alabama អាមេរិក បាន​ក្លាយជា​អ្នកមាន “​ចៃដន្យ​” ក្រោយពេល​រើរុះ​រៀបចំ​ផ្ទះ ដែល​ជីតា​បន្សល់ទុក ។ គាត់​បាន​ប្រទះ​ឃើញ​រថយន្ត​កញ្ចាស់​១ ហ៊ុមព័ទ្ធ​ដោយ​ធូលី​នៅក្នុង​ជង្រុក​ស្រូវ ។​

​ក្រោយពេល ពិនិត្យមើល​ម៉ត់ចត់​ទៅ​វា​ជា​រថយន្ត “​បុរាណ​” ម៉ាក Dodge Charger Day ផលិត​ឆ្នាំ ១៩៦៩ ។​

​រថយន្ត “​បុរាណ​” ដ៏​កញ្ចាស់​ផលិត​ឆ្នាំ ១៩៦៩ ត្រូវ​កប់​ចោល​ក្នុង​ឃ្លាំង​ស្រូវ​រាប់សិប​ឆ្នាំ​មកហើយ ។​

​នេះ​ជា​ប្រភេទ​រថយន្ត ដែល​ផលិត​ប្រមាណ ៥០០​គ្រឿង នា​ជំនាន់​នោះ​ប៉ុណ្ណោះ ទោះបី​ខាងក្នុង​របស់​វា​ត្រូវ​ច្រេះ​ស៊ី តែ​សម្បក​ក្រៅ​ពុំ​សូវ​ខូចខាត​ធ្ងន់ធ្ងរ​ទេ ។ នាឡិការ​បង្ហាញថា រថយន្ត​ទើប​បើក​បាន​២០.៥៥៣ ម៉ា​យ​ប៉ុណ្ណោះ ។​

​ខាងក្នុង​ខូចខាត​ធ្ងន់​ជាង​ខាងក្រៅ ។​

​ព្រោះ​គ្មាន​លុយ​ជួសជុល​តុ​ប​តែ​ឡើងវិញ យុវជន​នោះ​ក៏​យកទៅ​លក់​បាន 180.000 ដុល្លារ ដែល​ធម្មតា​ប្រសិនបើ​មាន​ថវិការ​រៀបចំ​សំអាត​ឡើងវិញ​នោះ នៅ​ឆ្នាំ ២០១៥ រថយន្ត​ដូចគ្នានេះ ក្រោយ​ពេល​រៀបចំ​ឡើង​វិញ​ឲ្យ​ស្រួលបួល​គេ​លក់​ដេញថ្លៃ​បាន​ដល់​ទៅ ៩០០.០០០ USD ឯណោះ ។​

​ទោះ​យ៉ាងណា​វា​ក៏​ជា​ទ្រព្យ​មួយ មានតម្លៃ​សមល្មម​ហើយ​ដែរ ៕

​លី​សា​

×