ខេត្តកំពង់ចាម: នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែនិងបណ្ដែតប្រទីប ជារៀងរាល់ឆ្នាំមនុស្សម្នាតែងតែធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋានជិតឆ្ងាយដើម្បីលំហែកាយ។ជាក់ស្ដែងនៅក្នុងខេត្តកំពង់ចាម មានរមណីយដ្ឋានក្នុងនោះមាន÷ប្រសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រីភ្នំហាន់ជ័យ រមណីយដ្ឋានទឹកឆាព្រមទាំងតំបន់មួយចំនួនទៀតគេសង្កេតឃើញមនុស្សទៅលេងតាំងពីព្រឹករហូតដល់ល្ងាចជាមួយនោះគឺមានភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តលេងច្រើនកុះករ ជាមួយនោះឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានឱ្យសមត្ថកិច្ចយាមពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់ពលរដ្ឋដែលធ្វើដំណើរទៅលេងធានាបាននៅសុវត្ថិភាព។
លោកស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹងថា
:ក្នុងរយៈពេលចំនួន៣ថ្ងៃចាប់ពីថ្ងៃទី ៤រហូតដល់ទី៦វិច្ឆិកា ឆ្នាំ២០២៥ ទិន្នន័យទេសចរនិងប្រជាពលរដ្ឋដេីរកម្សាន្ត ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដោយប្រទេសមានសន្តិភាពគឺមនុស្សម្នាបានធ្វើដំណើរចេញពីខេត្តមួយទៅខេត្តមួយពីរតំបន់មួយទៅតំបន់មួយតាមមធ្យោបាយរថយន្តតូចធំដើម្បីកម្សាន្តគ្រួសារដោយមានភាពសប្បាយរីករាយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តបន្តឲ្យដឹងទៀតថា រមណីយដ្ឋានភ្នំហាន់ជ័យ ទេសចរជាតិចំនួន ១,២៦៧ នាក់
-រមណីយដ្ឋានបែមប៊ូរីសត ទេសចរជាតិចំនួន ១៥២ នាក់
-ទំនប់ជ្រោយចេក ទេសចរជាតិចំនួន ១,៣១២ នាក់
-ទំនប់កែប្រែ ទេសចរជាតិចំនួន ៣២៨ នាក់
-រង្វង់មូលចំការកៅស៊ូបឹងកេត ទេសចរជាតិចំនួន ២៧១ នាក់
-វត្តគុហាគង្គា ទេសចរជាតិចំនួន ៣២៨ នាក់
-អាហារដ្ឋានស្មៅទន្លេ ទេសចរជាតិចំនួន ១៥៣ នាក់
-បរិវេណវត្តដីដុះ ទេសចរចំនួន ៤៣៦ នាក់
-សួនច្បារមាត់ទន្លេ ទេសចរជាតិចំនួន ៩២៦ នាក់
-វត្តមហាលាភ ទេសចរជាតិចំនួន ២១៣ នាក់
-កោះស្នេហ៍ ទេសចរជាតិចំនួន ០នាក់ (ទឹកលិច)
-រមណីយដ្ឋានទឹកឆា ទេសចរជាតិចំនួន ២,៩៣៥ នាក់
-រមណីយដ្ឋានកសិ-ថ្មដាទឹកឆា ទេសចរជាតិចំនួន ៥៤៩នាក់
-រមណីយដ្ឋានភ្នំជើងព្រៃ ទេសចរជាតិចំនួន ១៤៦ នាក់ -ទំនប់តាកុដ ទេសចរជាតិចំនួន ១៨៨ នាក់
-ប្រាសាទគោកខ្វិត ទេសចរជាតិចំនួន ១៣៦ នាក់
-ប្រាសាទភ្នំត្រប់ ទេសចរជាតិចំនួន ១៥៥ នាក់
-មណ្ឌលផ្អាវយើង ទេសចរជាតិចំនួន ១៤០ នាក់
-ទំនប់បឹងជ្រោយ ទេសចរជាតិចំនួន ២៣៩ នាក់
-ប្រាសាទនគរបាជ័យ ទេសចរជាតិចំនួន ៥២៩ នាក់
-ភ្នំប្រុស ភ្នំស្រី មានទេសចរជាតិចំនួន ៤២៥ នាក់
-អណ្តូងស្ងួត មានទេសចរជាតិចំនួន ៣៨៦ នាក់
-ព្រឹត្តិការណ៍អុំទូកនៅមុខសួនច្បារមាត់ទន្លេស្រុកស្ទឹងត្រង់ទេសចរជាតិចំនួន ២៣,៦៥០ នាក់
-ព្រឹត្តិការណ៍អុំទូកនៅស្រុកកងមាស ឃុំកងតាណឹង ទេសចរជាតិចំនួន ៤៤,១៦៦ នាក់
-ព្រឹត្តិការណ៍អុំទូកនៅស្រុកព្រៃឈរ ឃុំថ្មពូន ទេសចរជាតិចំនួន ២៤,៦០៧ នាក់
-ព្រឹត្តិការណ៍អុំទូកនៅសហគមន៍កំពង់រលីង សង្កាត់សំបួរមាស ទេសចរជាតិចំនួន ៣,៦៧០ នាក់
-ស្នាក់នៅតាមសណ្ឋាគារនិងផ្ទះសំណាក់ ទេសចរជាតិ ៩៧០ នាក់ ទេសចរបរទេស ចំនួន ២៦ នាក់
សរុបៈទេសចរជាតិ១០៨,២៧៦ នាក់
ទេសចរបរទេស ២៦ នាក់
សរុបរួមៈ១០៨,៣០២ នាក់ ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
























