Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ៣ថ្ងៃ ទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត នៅតាមបណ្តារាជធានី ខេត្តសរុបប្រមាណជាង ២ លាននាក់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានចេញរបាយការណ៍ស្ថិតិភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តារាជធានី ខេត្ត រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ស្ថិតភ្ញៀវទេសចរជាតិ និងទេសចរបរទេស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅតាមបណ្តារាជធានី ខេត្តរយៈពេលបីថ្ងៃ (ចាប់ថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥) គឺទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត សរុបប្រមាណ ២ ៣៦៤ ៤០៧ នាក់។ ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២ ៣២០ ១៩៩ នាក់ ទេសចរបរទេស ប្រមាណ ៤៤ ២០៨ នាក់។

រាជធានី ខេត្តចំនួន ៥ ទទួលបានទេសចរច្រើនជាងគេរួមមាន៖១. ខេត្តសៀមរាប៖ ៣៦៨ ២៤៦ នាក់ ,២. ខេត្តព្រះសីហនុះ ៣២១ ០៧៦ នាក់ ៣. រាជធានីភ្នំពេញ៖ ៣០២ ៦៥៩ នាក់,៤. ខេត្តកំពត៖ ១៩៥ ៦៩១ នាក់ ៥. ខេត្តប៉ៃលិន៖ ១៨៩ ២១៨ នាក់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×