រាជធានីរីយ៉ាដ ៖ នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ស៊ីជម្រៅជាមួយឯកឧត្តម Nadir Alpaslan អនុរដ្ឋមន្រ្តីវប្បធម៌ និងទេសចរណ៍តួកគីយ៉េ ស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរដែលបានចុះកន្លងមក ឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់តាមរយៈការបង្កើតក្រុមការងារបច្ចេកទេស ផែនការសកម្មភាព និងព្រឹត្តិការណ៍ជំរុញទេសចរណ៍ជាដើម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសន្ទុះវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ស្របពេលដែលមានការតភ្ជាប់តាមផ្លូវអាកាសនាពេលខាងមុខរវាងទីក្រុងអ៊ីស្តាន់ប៊ុល និងរាជធានីភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines៕
រក្សាសិទ្ធដោយ៖សុទ្ធលី









