Wednesday, November 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE25 នឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃស្អែកទី១៣

ភ្នំពេញ ៖ ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE25 នឹងប្រព្រឹត្តទៅចាប់​ពីថ្ងៃស្អែកទី១៣ ខែវិច្ឆិកា នេះហើយ ដែលជាព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយមិនធ្លាប់មានធំបំផុត និងដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាពិភាក្សាពីកសិកម្មកម្រិត​ខ្ពស់​រយៈពេល​ពីរថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ស្ដង់ប្រមាណជា ៤០០ នឹងដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មាន​ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និង​ផលិតផលផ្សេងៗជាច្រើនទៀត។ សូមអញ្ជើញពុកម៉ែបងប្អូន ចូលរួម​គាំទ្រ​នូវព្រឹត្តការណ៍នេះឱ្យបានច្រើនកុះករដើម្បីគាំទ្រនូវផលិតផលខ្មែរយើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×