នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានកោតសរសើរយ៉ាងខ្លាំងចំពោះកងកម្លាំងវិស្វកម្ម ដែលបានយកចិត្តទុកដាក់ និងពុះពារជម្នះរាល់ឧបសគ្គ ដើម្បីសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការស្ថាបនាផ្លូវនេះ។
លោកបានបញ្ជាក់បន្ថែមថា សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះ គឺជា មរតកប្រវត្តិសាស្រ្ត និងមានតម្លៃជា យុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ រក្សាសិទ្ធដោយ៖សុទ្ធលី











