Thursday, November 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)៖ ការធ្វើបរិវត្តកម្មវិស័យកសិស្បៀងអាហារនៅកម្ពុជា

ភ្នំពេញ ៖ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់នៅ ព្រះរាជាណាចក្រ កម្ពុជា។ ព្រឹត្តិការណ៍នេះ ដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដោយមានការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ នឹងវិស័យឯកជននានា។ ព្រឹត្តិការណ៍ CAFE25 នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមាន គោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀង នៅព្រះរាជាណាចក្រកម្ពុជា។ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា CAFE25) នេះបានធ្វើឡើងនៅថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រជធានីភ្នំពេញ។

CAFE25 គឺព្រឹត្តិការណ៍ក្នុងវិស័យកសិស្បៀងអាពាហារដែលមានទំហំ និងសាលមានតំផុតដំបូងបង្អស់នៅ ព្រះរាជាណាចក្រ កម្ពុជា។ ព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាកសិកម្មកម្រិតខ្ពស់រយៈពេលពីរថ្ងៃ នឹងពិព័រណ៍ កសិកម្មរយៈពេលបួនថ្ងៃ។ កម្មវិធីបើកព្រឹត្តិការណ៍ CAFE25 គ្រោងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា។
ព្រឹត្តិការណ៍ CAFE25 គឺជាការសំខាន់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន កសិករអ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគចិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សា ភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យក សិស្បៀងអាហារនៅកម្ពុជាដែលកំពុងរីកចម្រើន។

វេទិការយៈពេលពីរថ្ងៃ ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្រ្តី រាជរដ្ឋាភិបាល វិនិយោគ នក្នុងស្រុក និងក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា។ កម្មវិធីវេទិការ កសិកម្មរួមបញ្ចូលការពិភាក្សាកម្រិតខ្ពស់ ការពិភាក្សាស៊ីជម្រៅ និងបទបង្ហាញផ្សេងៗ ដែលផ្តោតលើទិដ្ឋភាព ទីផ្សារ តម្រូវការទីផ្សារ បរិយាកាសវិនិយោគ ជម្រើសហិរញ្ញវត្ថុ ខ្សែ ច្រវាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន ក៏ដូចជា ការចែករំលែកបទពិសោធន៍ជោគជ័យរបស់វិស័យឯកជនផងដែរ។ កិច្ចពិភាក្សានឹងផ្ដោតជាពិសេសលើឱកាស វិនិយោគក្នុងទំនិញអាទិភាពទាំងមុខរួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ ត្រី ម្រេច និង ផលិតផលឈើប្រើប្រាស់ប្រកបដោយចីរភាព។
ពិព័រណ៍កសិកម្មយៈពេលយូងថ្ម និងមានមានស្ទងពិពណ៌៨០០កន្លែងដែលដាក់តាំងបង្ហាញផលិតចកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្ម បច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗ។ ម្ចាស់អាជីវកម្មកសិកម្ម អ្នកវិនិយោគ និងកសិករ នឹងត្រូវបានផ្សាភ្ជាប់គ្នាតាមរយៈកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ការសាកល្បង និងទទួលបទពិសោធន៍ផ្ទាល់ជាមួយបច្ចេកវិទ្យាកសិកម្មទំនើបៗ និងចូលរួមសិក្ខាសាលាអប់រំដែល រៀបចំឡើងសម្រាប់ចែករំលែកចំណេះដឹង និងបង្កើនជំនាញ។

ព្រឹត្តិការណ៍ CAFE25 ផ្តោតការយកចិត្តទុកដាក់ចំពោះកសិករជាចម្បង។ តាមរយៈកម្មវិធីទស្សនកិច្ចរបស់ កសិករ កសិករ នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ ដែលការណ៍នេះផ្តល់ឱកាសដ៏ដ៏សេសសម្រាប់អាជីវកម្មក្នុងការផ្សាយផ្ទាល់ជាមួយកសិករកម្ពុជាដែលមកពីគ្រប់តំបន់។
ព្រឹត្តិការណ៍CAFE25 មិនមែនគ្រាន់តែជាពិព័រណ៍ ឬវេទិកាប៉ុន្នោះទេ ប៉ុន្តែវាជាថ្នាលដ៏សំខាន់សម្រាប់ កសិករ អ្នកកែច្នៃ ពាណិជ្ជករ អ្នកវិនិយោគ និងអ្នកតាក់តែងគោលនយោបាយ ក្នុងការចែករំលែកគំនិត បង្កើត ភាពជាដៃគូ និងស្វែងរកឱកាសថ្មីៗសម្រាប់ការកសាងភាពជាដៃគូយូរអង្វែង។ លក្ខណៈពិសេសរបស់ព្រឹត្តិការណ៍ CAFE25 គឺវានឹងមិនបញ្ចប់ត្រឹមតែព្រឹត្តិការណ៍ប៉ុន្នោះទេ ប៉ុន្តែនឹងមានសកម្មភាពបន្តជាច្រើនទៀត ដើម្បី អនុញ្ញាតឱ្យភាគីពាក់ព័ន្ធបន្តទំនាក់ទំនង ចូលរួមសកម្មភាព និងសហការជាមួយគ្នា ដើម្បីស្វែងរក និងអនុវត្ត ចក្ខុវិស័យរួមសម្រាប់ វិស័យកសិស្បៀងអាហារនៅកម្ពុជា។ កិច្ចសហការនេះមានគោលបំណងដើម្បីធ្វើឱ្យ កម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញក្នុងតំបន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិសម័យកសិស្បៀង
អាហារ។

×