Thursday, November 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបប្រាស្រ័យមិត្តភាព ការពារព្រំដែន ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម លើកទី២

តៃនិញ ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមជំនួបប្រាស្រ័យមិត្តភាព ការពារព្រំដែន ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម លើកទី២ ។ ពេលអញ្ជើញដល់ច្រកព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ បង្គោលព្រំដែនលេខ១៧១ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិទាំងពីរ កម្ពុជា វៀតណាម បានអញ្ជើញដាំដើមឈើមិត្តភាព និង ស្រោចទឹក ព្រមទាំងបានបើកស្បៃក្រហម គ្របផ្ទាំងសិលាចារឹកដើមឈើមិត្តភាពផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×