ខេត្តកំពង់ចាម:”អាជ្ញាធរមូលដ្ឋានត្រូវតែរៀបចំស្លាកសញ្ញាព្រមទាំងបំពាក់ភ្លើងនៅចំណុចទីតាំងផ្លូវជាប់មាត់ទន្លេក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ ធ្វើយ៉ាងណាកុំឱ្យមានករណីគ្រោះថ្នាក់ដែលរថយន្តធ្លាក់ចូលទឹកទន្លេមេគង្គបន្តទៀត។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសប្រជុំសាមញ្ញលើកទី១៨អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្តដោយធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តនាព្រឹកថ្ងៃទី ១៣វិច្ឆិកា ឆ្នាំ២០២៥។ នេះបង្ហាញពីការយកចិត្តទុកដាក់អាជ្ញាធរចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
ឯកឧត្តមអភិបាលខេត្តមមានប្រសាសន៍លើកឡើងថា: ក្នុងនាមអាជ្ញាធរខេត្តពិតជាមានការសោកស្ដាយចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងដែលបានបើកក្នុងគោលបំណងយកឪពុកទៅសង្គ្រោះនៅរាជធានីភ្នំពេញ តែគ្រោះអកុសលរថយន្តបានបើកធ្លាក់ចូលទឹក ទន្លេមេគង្គហេតុការណ៍នេះបណ្ដាលឱ្យស្លាប់មនុស្សចំនួនបីនាក់និងសង្គ្រោះបានពីរនាក់ ជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងផ្លូវកោងក្នុងឃុំមានជ័យ ស្រុកស្រីសន្ធរ បន្តទៀត រដ្ឋបាលខេត្តនិងសូមគោលការណ៍ពីអគ្គស្នងការនគរបាលជាតិ ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបំពាក់ស្លាកសញ្ញាធ្វើយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់ទៅដល់អ្នកផ្សេងបន្តទៀត។ បន្ទាប់មកក្រុមការងាររបស់កងវិស្វកម្មនិងត្រូវរៀបចំស្ថាបនាទីតាំងច្រាំងទន្លេ ដើម្បីធានាបានសុវត្ថិភាពដល់អ្នកបើកយានយន្តគ្រប់ប្រភេទ ។
គួររំលឹកថា រថយន្តមួយគ្រឿងនេះគឺបើកមកជាលក្ខណៈគ្រួសារដោយក្នុងនោះមានគ្នាចំនួនប្រាំនាក់ ស្របពេលបើកមកដល់ចំណុចកើតហេតុនៅវេលាម៉ោងប្រមាណជា១០និង១១នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ មានករណីឡាន១គ្រឿងបានបើកធ្លាក់ចូលទឹកទន្លេមេគង្គនៅចំណុចកែងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំហើយក្នុងរថយន្តមានមនុស្ស០៥នាក់
គោលបំណងយកឪពុកដែលមានជំងឺដោយពិសារបាយមិនបានរយៈពេលបីថ្ងៃមកហើយ គោលបំណងឆ្ពោះទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញតែពុំទាន់ដល់ផងក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបទចង្កូតបន្ទាន់ធ្លាក់ចូលទន្លេធ្វើឲ្យមនុស្សទាំងប្រាំនាក់នោះត្រូវបានឈ្លក់ទឹកអ្នកខ្លះស្រវេស្រវាប្រឹងហែលឡើងគោកទាន់ពេល និងខ្លះទៀតត្រូវបានពលរដ្ឋនាំគ្នាជួយសង្គ្រោះ។
មនុស្ស៥នាក់ថ្ងៃជិះលើរថយន្តសាំយ៉ុងនៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ជាក្រុមសាច់ញាតិតែមួយ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី















