Friday, November 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ដែលប្រើអំពើហិង្សាលើស្ត្រីប្រកបមុខរបរម៉ាស្សា និងកោសជប់ នៅសង្កាត់​សំរោងក្រោម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន , សម្រួលសងជនរងគ្រោះ១២០០ដុល្លារ

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីហិង្សា បន្ទាប់ពីចូលខ្លួនដោះស្រាយត្រូវរូវគ្នាចំនួន១២០០ដុល្លារនៅវេលារសៀលថ្ងៃនេះ។

ជនសង្ស័យឈ្មោះ​ មាឃ​ ម៉ារ៉ាឌី​ ភេទប្រុស​ មុខរបរ​ ជាម្ចាស់យានដ្ឋាននិងជាជាងជួសជុសរថយន្ត​ មានទីលំនៅផ្ទះលេខ​១៣ ផ្លូវរទេះភ្លេីង​ ភូមិកាកាប​ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី២៣ ខែ តុលា​ ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា និងកោសជប់ ផ្លូវរទេះភ្លេីង​ ភូមិតិក្ខបញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ។

តាមនគរបាលបានអោយដឹងថា ជនដៃដល់រូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥បន្ទាប់ពីចូលខ្លួនទៅដោះស្រាយសម្របសម្រួលសងជំងឺចិត្តនារីរងគ្រោះ។

តាមព័ត៌មានអោយដឹងថា នៅក្នុងការសម្របសម្រួលនារីរងគ្រោះបានទារជំងឺចិត្ត ៣០០០ដុល្លារនិងដោយមានការសម្របសម្រួលគ្នាត្រូវរូវ១២០០ដុល្លារ។ជនដៃដល់រូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមច្បាប់។

គួរបញ្ជាក់ថា នារី ម៉ាស្សាម្នាក់ ត្រូវបានជនដៃដល់ វាយ ទាត់ធាត់ បន្ទាប់ពីទៅរកសេវាផ្លូវភេទនៅហាងម៉ាស្យាកោសជប់ហើយនាងពុំព្រមទៅក៏ផ្ទុះហិង្សា។

អំពើហិង្សានេះបានបែកធ្លាយវីដេអូ ពីសកមភាពព្រៃផ្សៃនេះកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣ខែវិច្ឆិកា បន្ទាប់ពីស្ត្រីរងគ្រោះបានប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ជិត១ខែមកហើយ គ្មានចំណាត់ការក៍ដាច់ចិត្តហៅព័ត៌មាននៅឡាយដល់ហាងម៉ាស្យាកោសជប់តែម្តង។

អំពើហឹង្សានេះបានកើតឡើងតាំងពីថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ នៅវេលាម៉ោង១យប់នៅចំណុចហាង១៩៩ម៉ាស្សាកោសជប់ស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។

តាម នារីរងគ្រោះបានអោយដឹងថា នៅថ្ងៃកើតហេតុខណៈពេលដែលនាងកំពុងអង្គុយលេងទូរស័ព្ទ ស្រាប់តែមានជនដៃដល់ម្នាក់ជិះរថយន្តមួយគ្រឿង ដើរចូលទៅក្នុងសួរនាងរកសេវាកម្មផ្លូវភេទ តែនាងប្រាថា ពុំមានទេហើយបុរសនោះថាសេវាកម្មអន់ម៉្លេះហើយបុរសនោះក៏បានប្រើហិង្សាដោយទាត់ ធាក់និងវាយមកលើនាងរួចឡើងជិះរថយន្តគេចខ្លួនបាត់។

តាមស្ត្រីរងគ្រោះរូបនោះបានអោយដឹងទៀតថា បុរសរូបមនុស្សមានគ្នា៣នាក់បានមករកសេវាកម្មផ្លូវភេទចំនួនពីរដង ហើយលើកចុងក្រោយក៏បានប្រើហិង្សាលើនាងតែម្ដង។ បន្ទាប់ពីប្រើអំពើហិង្សានៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៥ នាងក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលសំរោងក្រោម រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់មានចំណាត់ការនៅឡើយ។ទោះបីនាងបានឃើញជនសង្ស័យ និងទាក់ទងទៅសមត្ថកិច្ចក៏មិនមកអន្តរាគមន៍ដែរ។

នារីរូបនោះក៏បានបញ្ជាក់ទៀតថា ជនដៃដល់មានលំនៅក្បែរនោះ ហើយបានដើរចុះឡើងនិងឌឺនាងថែមទៀត។នាងក៍បានបង្ហាញរូបថតជនដៃដល់ដល់អ្នកសារព័ត៌មាន និងបានបង្ហាញពីវីដេអូសកម្មភាពប្រើអំពើហិង្សាផងដែរ។ ទន្ទឹមនោះ ស្ត្រីរងគ្រោះក៏បានទទូចស្នើសុំដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវដើម្បីតាមចាប់ខ្លួន ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។បន្ទាប់ពីបែកធ្លាយវីដេអូ និងបង្ហោះជាសាធារណៈ នៅតាមបណ្ដាញសង្គម ទើបសមត្ថកិច្ចហៅជនដៃដល់ និងជនរងគ្រោះមកសម្របសម្រួលត្រូវរូវគ្នា តែអធិការខណ្ឌបញ្ជាអោយឃាត់ខ្លួនជនដៃដល់តែម្ដង។

បន្ទាប់ពីជនបង្កចូលខ្លួនដោះស្រាយបានសារភាពថាខ្លួនបន្ទាប់ពីផឹកស៊ីស្រវឹងជាមួយមិត្តភក្កិរួចបាននាំមិត្តម្នាក់ទើបតែត្រឡប់មកពីធ្វើនៅប្រទេសជប៉ុនហើបាននាំទៅរកសេវ៉ាផ្លូវភេទនៅកន្លែងខាងលើបានត្រូវថ្លៃគ្នារួចបានទៅរួមភេទជាមួយនារីរងគ្រោះខណៈពេលរួមភេទយូរពេកមិនចេញទឹកធ្វើអោយនារីរងគ្រោះខឹងឈវ់អោយរួមភេទក្រោកស្លៀកខោអាវចុះមកអង្គុយលើសាឡុងរងចាំទទួលភ្លៀវផ្សេងទៀត។

បុរសបង្កបានបន្តថា ក្រោយមកបុរសជាមិត្តភក្កិនោះ បានដើរចេញមកបានប្រាប់រូបគេថា រូបគេរួចភេទមិនទាន់ចេញទឹកផង នៅពេលលឺបែបនេះធ្វើអោយរូបគេខឹងយ៉ាងខ្លាំង ភ្លាមៗនោះបានដើរចូលទៅវាយនិងទាត់ធាក់រួចហើយដើរចេញជិះរថយន្តតែម្តង៕

×