ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៤ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយតាមសារព័ត៌មាន និងបណ្ដាញសង្គមមួយចំនួន អំពីករណីឃាតកម្មនៅក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ ដោយបានលើកឡើងថាជនរងគ្រោះជាបុគ្គលិក ឬ CO (ស៊ីអូ)របស់គ្រឹះស្ថានធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមសំដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព។ សូមវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព ។
សមាគម សូមបញ្ជាក់ជូនសាធារណៈជនថា ជនរងគ្រោះមិនមែនជាបុគ្គលិកបម្រើការងារក្នុងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុទេ។ សមាគម សំណូមពរដល់មិត្តអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាតាមបណ្តាញសង្គម មេត្តាកុំប្រើប្រាស់ពាក្យ បុគ្គលិកធនាគារ ឬ បុគ្គលិកមីក្រូហិរញ្ញវត្ថុចំពោះករណីនេះ ដើម្បីចៀសវាងការយល់ច្រលំដល់សាធារណៈជន ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


