Saturday, November 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ស្តីពីការផ្ដល់លិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុននាវា ភ្នាក់ងារនាវា និងប្រតិបត្តិករកំពង់ផែទាំងអស់ឱ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងប្រកាសលេខ ១៩៨ សក.ប្រក.ដជទ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីនីតិវិធីនៃការផ្តល់លិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែ បានតម្រូវឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ មុនពេលចូលមកដែនទឹកនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមាន លិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែ ដែលផ្តល់ដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួង សាធារណការ និងដឹកជញ្ជូន។

ក្នុងន័យនេះ ក្រុមហ៊ុននាវា ឬភ្នាក់ងារនាវាត្រូវស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូល កំពង់ផែ យ៉ាងតិច២៤ (ម្ភៃបួន) ម៉ោងមុននាវាមកដល់ ដែលការស្នើសុំនេះត្រូវធ្វើឡើងតាមរយៈគេហទំព័រប្រព័ន្ធ ផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ https://portedi.mpwt.gov.kh ដោយបំពេញបែបបទ និងភ្ជាប់មកជាមួយ នូវឯកសារ និងព័ត៌មានដូចខាងក្រោម៖
+គោលបំណង និងរយៈពេលស្នាក់នៅ
+វិញ្ញាបនបត្រចុះបញ្ជីនាវា
+វិញ្ញាបនបត្រសន្តិសុខនាវា
+វិញ្ញាបនបត្របង្ការការបំពុល

  • កំពង់ផែចេញដំណើរ
    +កំពង់ផែចូលចត
    +ទំនិញ (ប្រភេទ/បរិមាណ)
    +ចំនួននាវិក/អ្នកដំណើរ
    +ពេលវេលាប៉ាន់ស្មានមកដល់
  • ពេលវេលាប៉ាន់ស្មានចេញដំណើរ
    +លេខជើងនាវា
    +កំណត់ត្រាកម្រិតសន្តិសុខនាវា១០ (ដប់) ដងចុងក្រោយផ្សេងៗប្រសិនបើចាំបាច់៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×