Tuesday, November 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ប្រេងទាំងនេះមានប្រភពនាំចូលពីណា..??

ភ្នំពេញ ៖ លោកផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ខែវិច្ឆិកានេះ បានថ្លែងសារលើបណ្តាញសង្គមថា ដូចសាធារណជន និងបងប្អូនសារព័ត៌មាន បានជ្រាបកាលពីម្សិលម៉ិញជុំវិញករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង ស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកផន រឹម បានថ្លែងបន្តទៀតថា អ្វីដែលយើងបានកត់សម្គាល់នោះ មានសាធារណជន និងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយ ធ្វើអត្ថាធិប្បាយចោទសួរថា ប្រេងដែលដឹកនោះមានប្រភពពីណា? នាំចូលតាមណា?របស់ក្រុមហ៊ុនអ្វី?

លោកបានបញ្ជាក់យ៉ាងដូច្នេះថា ” មុនឈានដល់ការចេញសេចក្តីបំភ្លឺព័ត៌មានផ្លូវរបស់ក្រុមហ៊ុនប្រេង ខ្ញុំបាទក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបឋមថា ខ្សែរថភ្លើងលេខ៦៥៣៥ បានដឹកប្រេងចំនួន២៥ទូរ របស់ក្រុមហ៊ុនសូគីម៉ិច (ប្រភពនាំចូលពីប្រទេសឹង្ហបុរី តាមកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ) ដោយចេញដំណើរពីស្ថានីយភ្នំពេញ ឆ្ពោះទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង ដើម្បីចែកចាយនៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា មិនមែនជាប្រេងនាំចូលពីប្រទេសថៃ ដូចការប៉ាន់ស្មាន និងការអត្ថាធិប្បាយដោយគ្មានប្រភពព័ត៌មាន និងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ។
សូមសាធារណជន និងបងប្អូនសារព័ត៌មាន រង់ចាំសេចក្តីបំភ្លឺព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនប្រេង នាពេលខាងមុខ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×