Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ថៃ​ម្នាក់​ផ្ទុះ​កំហឹង​លើ​យន្តហោះ ខណៈ​ចាប់បញ្ជូន​មកកាន់​ប្រទេស​ថៃ​វិញ ក្រោយ​បដិសេធ​​ឲ្យ​ចូល​កូរ៉េខាងត្បូង​

​បុរស​ជនជាតិ​ថៃ​ម្នាក់ ដែលមាន​បំណង​ចង់​ចូល​ប្រទេស​កូរ៉េខាងត្បូង កាលពី​ល្ងាច​ថ្ងៃអាទិត្យ ប៉ុន្តែ អ្វីៗ​ពុំបាន​សម្រេច​ដូច​ការរំពឹងទុក​ដ៏​អន្ទះសារ​របស់គាត់​នោះទេ ។​

​បន្ទាប់ពី​បុរស​ម្នាក់​ដែលមាន​អាយុ​ប្រហែល ៣០ ឆ្នាំ ត្រូវបាន​បដិសេធ​ចូល​ដោយ​មន្ត្រី​អន្តោប្រវេសន៍​កូរ៉េខាងត្បូង នៅ Incheon ស្ថិតក្នុង​ទីក្រុង​សេ​អ៊ូ​ល គាត់​ត្រូវបាន​គេ​បញ្ជូន​ត្រឡប់មកវិញ​នៅលើ​ជើងហោះហើរ Jin Air ទៅកាន់​ទីក្រុង​បាងកក ។​

​ប៉ុន្តែ ស្ថានីយទូរទស្សន៍ JTBC របស់​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា គាត់​បាន​ផ្ទុះ​កំហឹង នៅពេលដែល​យន្តហោះ​បើក​យឺតៗ​នៅលើ​ផ្លូវ​ហោះហើរ និង​ត្រូវបាន​បង្ក្រាប​ដោយ​ក្រុម​សមាជិក​យន្តហោះ និង​អ្នកដំណើរ ។​

​យន្ដហោះ​បាន​វិលត្រឡប់ ទៅកាន​ស្ថានីយ​វិញ ហើយ​បុរស​ថៃ​រូបនេះ ត្រូវបាន​គេ​ដាក់​ខ្នោះ​ភ្លាមៗ និង​បន្ទាប់មក ត្រូវបាន​នាំយកទៅ​ឃុំខ្លួន ។​

Sanook បាន​រាយការណ៍​ថា បុរស​នោះ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ដែល​គាត់​ត្រូវបាន​ចាប់ខ្លួន ឲ្យ​វិលត្រឡប់​មកកាន់​ប្រទេស​ថៃ​វិញ បន្ទាប់ពី​ត្រូវបាន​គេ​បដិសេធ​មិន​ឱ្យចូល​កូរ៉េខាងត្បូង ។​

​ប្រជាជន​ថៃ​រាប់ពាន់នាក់​ត្រូវបាន​ដឹងថា បាន​កំពុងធ្វើការ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​រីកចម្រើន​នេះ ហើយ​អាជ្ញាធរ​កូរ៉េខាងត្បូង បានស្នើ​ឱ្យ​សម​ភាគី​ថៃ ព្យាយាម​បញ្ឈប់​សកម្មភាព​ដ៏​ភ្លូកទឹកភ្លូកដី​របស់​ព​ល​រដ្ឋ​របស់ខ្លួន ដែល​មកដល់​កូរ៉េ​តាមរយៈ​ទិដ្ឋាការ​ទេសចរណ៍ ហើយ​បន្ទាប់មក​ចូលទៅ​ធ្វើការ ៕ ចន្ទី (​ប្រភព​៖ Sanook)​

×