Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​បាន​ប្រកាស​សុពលភាព អាណត្តិ​តំណាងរាស្ត្រ​ចំនួន​៣៨​រូប ជំនួស​តំណាងរាស្ត្រ ដែល​បាន​លាឈប់​

spot_img

​ភ្នំពេញ ​៖ រដ្ឋសភា​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​របៀបវារៈ​តែ​មួយ គឺ​ការសម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​បេក្ខជន​ជាប់ឆ្នោត តំណាងរាស្ត្រ​ចំនួន​៣៨​រូប នីតិកាល​ទី​៦ នៃ​រដ្ឋសភា ជំនួ ស​សមាសភាព​តំណាងរាស្ត្រ​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​លាឈប់​។​

​ក្នុង​សម័យប្រជុំ​រដ្ឋសភា​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ប្រកាស​ជា​ឱឡារិក នូវ​បញ្ជី​បេក្ខជន​ជាប់ឆ្នោត ជា​តំណាង រាស្ត្រ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បញ្ជូន​មក​នេះ ត្រូវ​បាន​សម្រេច​សុពលភាព នៃ​អាណត្តិ សមាជិក​នីមួយៗ ចាប់ពី​ថ្ងៃ​ពុធ ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ទៅ និង​ស្នើសុំ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បិទ​ផ្សាយ​ជា​សាធារណៈ ហើយ​រៀបចំ​ពិធី​សច្ចាប្រណិធាន ជូន​សមាជិក​រដ្ឋសភា​ថ្មី​ទាំង​៣៨​រូប នៅ​ព្រះបរមរាជវាំង​។​

​សមាសភាព​តំណាងរាស្ត្រ​ថ្មី ដែល​បាន​ប្រកាស​សុពលភាព​ក្នុង​សម័យប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន ឯកឧត្តម ភូ ពុយ ឯកឧត្តម សៀង ស៊ុត​ថង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង​។ ឯកឧត្តម ម៉ា ឈឿន ឯកឧត្តម អ៊ី សំអុល លោកជំទាវ ស្រី គឹម​ឆ​យ លោកជំទាវ ខុង ស៊ុន​អេង លោកជំទាវ កុល ធា​រិន ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​។​

​ចំណែក លោកជំទាវ កែ ច័ន្ទ​មុនី ឯកឧត្តម ឌួង សុ​វ៉ាង តំណាងរាស្ត្រ មណ្ឌល​ខេត្ត​កំពង់ឆ្នាំង​។ ឯកឧត្តម អ៊ូ សំ​អួន ឯកឧត្តម សំ រិទ្ធី ឯកឧត្តម តុង សេង តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ​។ លោកជំទាវ លឹម ផល្លា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ធំ​។ ឯកឧត្តម ង៉ោ សុវណ្ណ ឯកឧត្តម អ៊ុក ដាម​រី ឯកឧត្តម សុះ មុះ​សិន ឯកឧត្តម ជឹម សុខ​ខុន ឯកឧត្តម ទី សុគន្ធ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្តាល​។​

​មណ្ឌល​ខេត្ត​ក្រចេះ លោកជំទាវ ស៊ុន សា​ភឿន​។ ឯកឧត្តម សួន រិនឌី ឯកឧត្តម ឃុត ចាន់​ដា​រ៉ា លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា លោក ជំទាវ ម៉ាណ ណាវី ជា​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​។ ឯកឧត្តម ជាម ប៉េអា ឯកឧត្តម ទេព សាម៉ន ឯកឧត្តម ពេជ្រ ជីវ័ន ឯកឧត្តម ថោង វរលក្ខណ៍ ឯកឧត្តម ខៀវ ភា​រិទ្ធ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង​។ ឯកឧត្តម សារី កោសល្យ ឯកឧត្តម រ៉ូ​ហ្វី អូស្មាន ឯកឧត្តម ខូ​យ សុខា ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ពោធិ៍សាត់​។​

​ឯកឧត្តម នេន ម៉ា​ល័យ ឯកឧត្តម តា​ក វណ្ណ​ថា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះសីហនុ​។ ឯកឧត្តម ងួន ប៊ៀន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប​។ ឯកឧត្តម អ៊ិត សុខ តំណាងរាស្ត្រ​មណ្ឌល​ខេត្តតាកែវ​។ ឯកឧត្តម នៅ សំ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ឧត្តរមានជ័យ ។ ឯកឧត្តម យិន ប៊ុនណាង និង ឯកឧត្តម សន សា​រ៉ា​ណា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​។​

​សូម​ជម្រាប​ថា​រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ បន្តទៀត​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×