Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​យក​ផ្លូវ​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​តវ៉ា មិនមែន​ជា​រឿង​ល្អ​ទេ​

spot_img

​ភ្នំពេញ​ ៖ ក្នុង​ឱកាស​ជួប​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី ក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកញ្ញា​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​កម្មករ​-​កម្មការិនី កុំ​ធ្វើ​សកម្មភាព​បិទផ្លូវ ដើម្បី​តវ៉ា​ទាមទារ​បញ្ហា​ផ្សេងៗ ដូចជា ករណី​ទាមទារ​ប្រាក់​សំណង រឿង​ថៅកែ​រត់ចោល ជាដើម​។

​សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច​មិន​ឲ្យ​កម្មករ​-​កម្មការិនី បាត់បង់​ប្រាក់​នោះ​ទេ ហើយ​សម្តេច​បាន​បញ្ចេញ​ថវិកា​២២​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​រឿងនេះ រួចមកហើយ​។ ការ​យក​ផ្លូវ​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​តវ៉ា​នេះ មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ព្រោះ​មិនមែន​ប៉ះពាល់ ថៅកែ​រោងចក្រ​ទេ តែ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើរ ជាពិសេស វា​អាច​ប៉ះពាល់ ដល់​អ្នក​ត្រូវ​ទៅរក​សេវា​សង្គ្រោះបន្ទាន់ នៅ​តាម​មន្ទីរពេទ្យ​ថែមទៀត​ផង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​នេះ គឺជា​ជំនួប​លើក​ទី​១ ក្នុង​អាណត្តី​ថ្មី​ទី​៦ នៃ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​បាន​បង្កើត​កាលពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ថា កម្ពុជា​កំពុង​ជំរុញ​ការអនុវត្តន៍ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧស្សាហកម្ម​២០១៥-២០២៥ ដើម្បី​វិវឌ្ឍន៍​ឈាន​ទៅ​ប្រទេស​មាន​ប្រាក់ ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​៣០២៣ និង​សម្រេច​ទិសដៅ​ក្លាយជា​ប្រទេស ដែល​មាន​ប្រាក់​ចំណូល ខ្ពស់​នៅក្នុង​ឆ្នាំ​២០៥០​។ បច្ចុប្បន្ន​កម្ពុជា​កំពុង​ពង្រាយ​រោងចក្រ សហ​គ្រា តាម​បណ្តាល​ខេត្ត​នានា ដើម្បី​បង្កើន​ផលិតផល​ឧស្សាហកម្ម និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​រោងចក្រ សហ​គ្រា និង​កម្មករ ត្រូវ​បន្ត​រួម​គ្នា​រក្សា​សន្តិភាព និង​ត្រូវ​ចាត់ទុក​រោងចក្រ​ជា​សហគមន៍​ដ៏​ល្អ​មួយ ដែល​ម្ចាស់​រោងចក្រ និង​កម្មករ​និយោជិត ចេះ​រួមរស់​ជាមួយគ្នា គោរព​យោគយល់​គ្នា​ទៅវិញទៅមក និង​ត្រូវ​រួម​គ្នា​រក្សា​ការងារ​ឲ្យបាន​គង់វង្ស​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការអំពាវនាវ​សារ​ជា​ថ្មី​ឲ្យ​រោងចក្រ សហ​គ្រា មួយចំនួន​ដែល​មិន​បាន​ចុះបញ្ជីរ សូម​មក​ចុះបញ្ជី ដើម្បី​ផ្តល់​ឱកាស​ឲ្យ​កម្មករ​នៃ​រោងចក្រ របស់ខ្លួន ទទួលបាន​សេវា​គាំពារ​សង្គម ដោយ​មិន​គិតថ្លៃ សេវា​ព្យាបាល​ជំងឺ និង​ស្ត្រី​ដែល​ឆ្លងទន្លេ ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ផ្តាំ​ទៅ​មនុស្ស​ចំនួន​ថា ការបោះឆ្នោត​នៅ​កម្ពុជា មាន​តែ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នៅ​២០២២ និង​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣ មិន​មាន​ការបោះឆ្នោត​ឡើងវិញ ដូច​ការលើកឡើង និង​ការចង់បាន​ណាមួយ​នោះ​ឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សួរថា តើ​នរណា​ថ្លើមធំ និង​ក្បាល​ធំ​ហ៊ាន​ដក​អាសនៈ របស់​កម្ពុជា ពី​អង្គការ​សហប្រជាជាតិ ហើយ ត្រូវ​តែ​រក្សា​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ របស់​កម្ពុជា ហើយ​មិន​ឱនក្បាល​ចំពោះ ជនបរទេស​ណា​ទាំងអស់ ហើយ​អត់​ត្រូវឲ្យមាន​នរណាម​កកៀប​នរណា​នោះ​ឡើយ​នៅ​លើ​លោក​នេះ​។ នាពេល​ខាងមុខ​នេះ សម្តេច នឹង​ទៅ​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅ​ញូវយ៉ក សម្តេច នឹង​ប្រាប់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថា សម្តេច​បាន​ត្រៀមកម្លាំង​រួចហើយ ដើម្បី​ពង្រីក​ទៅ​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​នៅ​តែ​បន្ត​យកចិត្តទុកដាក់ ហើយ​រំពឹង​ថា ចប់​អាណត្តិ​រាជរដ្ឋាភិបាល​ទី​៦​នេះ ប្រាក់ចំណូល​ប្រជាពលរដ្ឋ​នឹង​កើនឡើង​ដល់​ជាង ២​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។ ឆ្នាំ​២០១៨​នេះ មាន​រយៈពេល​១៩​ឆ្នាំ​ហើយ ដែល​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច បាន​ដាក់ចេញ​គោលនយោបាយ ពង្រាយ​រោងចក្រ​ទៅតាម​ខេត្ត ដើម្បី​ផ្តល់​ឱកាស​ការងារ ជូន​ប្រជាពលរដ្ឋ​។ ការប្រឹងប្រែង​ពង្រាយ រោងចក្រ​ទៅ​តាម​បណ្តា​ខេត្ត ជា​នយោបាយ​ដ៏​ល្អ ហើយក៏​អាច​និយាយបាន​ថា ជា​ជោគជ័យ​មួយ​។​

​សម្តេច​តេជោ បាន​ថ្លែងថា គ្រាប់បែក​ផ្ទុះ​ស្លាប់​មនុស្ស​តែ​មួយ​ក្រុម ឬ​មួយ​កន្លែង​ប៉ុណ្ណោះ តែបើ​គ្រាប់បែក​ផ្នែក​សេដ្ឋកិច្ច​ផ្ទុះ​ឡើង​វិញ គឺ​ស្លាប់​ប្រជាពលរដ្ឋ​មួយ​ប្រទេស ដែល​ជា​ហេតុ​ទាមទារ ឲ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ លើ​បញ្ហា​សេដ្ឋកិច្ច​។ សម្តេច​តេជោ ក៏​បាន​អំពាវនាវ ដល់​ភាគី​ថៅកែ​រោងចក្រ និង​កម្មករ​-​កម្មការិនី ត្រូវ​រួម​គ្នា​រក្សា​បរិយាកាស​ការ​ងារ នៅ​តាម​រោងចក្រ ឲ្យ​កាន់តែ​ល្អប្រសើរ​។ កម្មករ​-​កម្មការិនី​ទាំងអស់ ត្រូវ​ប្រឹងប្រែង បង្កើន​សមត្ថភាព​របស់ខ្លួន បន្ថែមទៀត ដើម្បី​បង្កើន​ផលិតភាព ក្នុង​ការផលិត​៕​ ដោយ​៖​កូឡាប​

   

spot_img
×