Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើ​ចង់​ឲ្យ​ស្នាម​មុន​ខ្លាំងៗ​បាត់​ទៅ​វិញ​លឿន ចូរ​អនុវត្ត​វី​ធី​ងាយៗ​ទាំងនេះ​

ការថែរក្សា​ស្បែក​បាន​យ៉ាង​ល្អាច​ជួយ​កាត់បន្ថយ​ការ​កើតមុន និង​ជួយ​កុំឲ្យ​កើត​ជា​ស្នាមផ្លែ ឬ​ស្នាក​ស្នាម​នៃ​ការកើត​មុន​បាន​។ ខាងក្រោម​នេះ​គឺជា​វិធី​ងាយៗ​ដែល​អ្នក​អាច​ធ្វើបាន​ដូចជា​៖

– លាង​សម្អាត​ស្បែក​ដោយ​ប្រុងប្រយ័ត្ន​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​និង​ក្រោយពេល​ដែល​បែកញើស​ខ្លាំង​

– លាង​សម្អាត​ស្បែក​ជាមួយនឹង​ផលិតផល​សម្អាត​ស្បែក​ថ្នមៗ ចាប់ពី​គល់​សលក់​រហូតដល់​ចង្កា​។ លាង​សម្អាត វិញ និង​ចៀសវាង​ការប៉ះពាល់​នឹង​របស់​ដែល​អាច​រលាក​

-លាង​សម្អាត​សក់​រាល់ថ្ងៃ​និង​ញឹកញាប់​បើសិន​ស្បែក​ចេញ​ជាតិ​ប្រេង​ច្រើន​

– មិន​ត្រូវ​ញិច​មុន​ឡើយ ព្រោះ​វា​អាច​នាំឲ្យ​មាន​ស្នាម​ផ្លែ ឬ​ស្នាក​ស្នាម​បាន​

– ចូរ​ថែរក្សា​ស្បែក​កុំឲ្យ​មាន​ការ​រលាក​ដោយសារ​ពន្លឺព្រះអាទិត្យ​។ ថ្នាំ​ជំងឺ​មុន​មួយ​ចំនួន​អាច​ធ្វើឲ្យ​ស្បែ ក​ងាយ​នឹងរង​ការ​រលាក​ណាស់​

– ចូរ​ស្វែងរក​ផលិតផល​ថែរក្សា​ស្បែក​ណា​ដែល​ល្អ​ចំពោះ​ស្បែក និង​ផលិតផល​ថែរក្សា​សក់​ផងដែរ​

– ចៀសវាង​ឧបករណ៍​កីឡា កាបូបស្ពាយ​ខាងក្រោយ និង​របស់​ផ្សេងៗ​ទៀត​ដែល​តម្រូវ​ឲ្យ​ត្រដុស​ស្បែក​ច្រើន​៕ សុភ័ក្ត្រ

×