Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ឆ្លើយតប​ដោយ​តម្លើង​អត្រា​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​មាន​តម្លៃ ៦០​ពាន់​លាន​ដុល្លារ​

​ចិន​ទើប​ព្រលែង​ព្រនង់​តបត​អាមេរិក បន្ទាប់​ពី​ប្រធានាធិបតី Trump បាន​រុញច្រាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង ២ តាមរយៈ​ការ​តម្លើង​អត្រា​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ចិន​ដែល​មាន​តម្លៃ​ច្រើន​ពុំ​ធ្លាប់មាន ។​

​រដ្ឋការ​ចិន​ប្រកាសថា នឹង​តម្លើង​អត្រា​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ដែល​មាន​តម្លៃ ៦០​ពាន់​លាន​ដុល្លារ ។​

​ចិន​ស៊ីសង​ភ្លាមៗ​ដោយ​បង្កើន​អត្រា​ពន្ធើល​ទំនិញ​នាំ​ចូល​មាន​តម្លៃ ៦០​ពាន់​លាន​ដុល្លារ ។​

​ប្រភពពី CNN ដែល​ដកស្រង់​ព័ត៌មាន​ពី​ក្រុមប្រឹក្សារដ្ឋ​ចិន​ឲ្យដឹងថា អត្រាពន្ធ​ថ្មី​ដែល​នឹង​អនុវត្ត​គឺ​នៅ​កម្រិត ៥% ឬ ១០% តាមលិត​ផល​នីមួយៗ ហើយក៏​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ដូចគ្នា (​នឹង​អាមេរិក​) ។ តាម​ការសម្រេចចិត្ត​ថ្មី​នេះ មុខទំនិញ​ជាង ៥០០០ របស់​អាមេរិក​នឹងរង​ឥទ្ធិពល ក្នុងនោះ​មាន​សាច់​ភេសជ្ជៈ​មាន​អាកុល សម្លៀក​បំពាក់ គ្រឿង​ម៉ាស៊ីន របស់របរ ព្រមទាំង​បណ្តា​បរិក្ខារ​ស្វ័យប្រវត្តិ ។​

​ការវាយប្រហារ​ទៅវិញទៅមក​នេះ បាន​ធ្វើឲ្យ​ជម្លោះ​រវាង​ខឿនសេដ្ឋកិច្ច​ធំ​បំផុត​ពិភពលោក​ទាំង​២ កាន់តែ​ធ្ងន់ធ្ងរ បង្ក​អន្តរាយ​ដល់​បណ្តា​ក្រុមហ៊ុន​របស់​ភាគី​ទាំងសងខាង ។ មុន​នោះ​ចិន​ក៏​បាន​ប្រតិកម្ម​តប​នឹង​ក្រុង​វ៉ាស៊ីនតោន ដោយ​សម្រេច​វាយ​ពន្ធ​លើ​ទំនិញ​តម្លៃ ៥០​ពាន់​លាន​ដុល្លារ ស្មើ​នឹង​ទង្វើ​របស់​អាមេរិក ។​

​នៅ​ពេល​ប្រកាស​នឹង​បង្កើន​ពន្ធ​លើ​ទំនិញ​ចិន​មានតម្លៃ ២០០​ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា លោក Trump បាន​ប្រកាស​ថា​នឹង​បន្តសកម្មភាព​តម្លើង​អត្រា​ពន្ធ​លើ​ទំនិញ ចិន​បន្ថែម​ទៀត​ភ្លាមៗ ប្រសិនបើ​ចិន​ធ្វើការ​ប្រតិកម្ម​តប​នោះ ។​

​តាម CNBC នោះ លោក Trump បាន​និយាយថា ៖ “​ប្រសិនបើ​ចិន​មាន​ទង្វើ​តប​ត​ចំពោះ​កសិករ ឬ​បណ្តា​វិស័យ​ផ្សេង​ទៀត​របស់​យើងខ្ញុំ យើងខ្ញុំ​នឹង​ប្តូរ​ទៅ​កាន់​ដំណាក់កាល​ទី ៣ ភ្លាម​គឺ​ការ​តម្លើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​មាន​តម្លៃ ២៦៧​ពាន់​លាន​ដុល្លារ​ទៀត​” ៕ ចន្ទ្រា​

×