ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ នឹងភ្លៀងនឹងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសនៅតំបន់ទំនាបកណ្តាល និងតំបន់ជួរភ្នំ ប្រឈមនឹងជំនន់ទឹកភ្លៀង ។
ក្រសួងធនធានទឹក បានបន្តថា បន្ទាប់ពីតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ប្រព័ន្ធសម្ពាធទាប បន្តអូសកាត់លើអាងទន្លេមេគង្គ និងបន្តមានឥទ្ធិពលលើប្រទេសកម្ពុជា ៕ ដោយ ៖ កូឡាប